លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤នេះថា ការនាំចេញគ្រាប់ស្វាយចន្ទីនៅទៅប្រទេសវៀតណាម មានការធ្លាក់ចុះ ៣២ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ បើតាមលោក អួន ស៊ីឡុត នេះជាការធ្លាក់ចុះ ៣ឆ្នាំជាប់គ្នា ដោយលោកលើកមូលហេតុចំនួន ៣ ទី១ ដោយសារបាតុភូតុអែលនីណូបំផ្លាញផលចន្ទ ទី២ សហគ្រាសក្នុងស្រុកទិញគ្រាប់ទុកកែច្នៃ និងទី៣ កសិករហាលទុកលក់នាគ្រាក្រោយ។យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជានៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារបើប្រៀបធៀបឆ្នាំ ២០២២។ គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណជិត ៥០ ម៉ឺន ហិកតា និងទទួលបានទិន្នផលប្រមាណ ៧១ ម៉ឺន តោន៕


ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News