បន្លែខាត់ណាផ្កាជាងមួយ១៥.០០០ដើម របស់កសិករដាំនៅក្រុងស្ទឹងត្រែង រងនិង សត្វដង្កូវហ្វូងឬដង្កូវយោលទូង ស៊ីបំផ្លាញ ហើយម្ចាស់សួនបន្លែនេះស្នើសុំឱ្យមន្ត្រីជំនាញកសិកម្ម ជួយបង្ហាញបច្ចេកទេសកំចាត់សត្វចង្រៃទាំងនេះ ដើម្បីទប់ស្កាត់ និងស្តារឡើងវិញគ្រាន់បានផលលក់ខ្លះ។
ក្នុងសកម្មភាពរិះរកវិធានការកំចាត់ដង្កូវហ្វូងស៊ីបន្លែខាត់ណាផ្កា នៅថ្ងៃទី១៩ ខែកុម្ភៈ លោក ហោ រីគោ កសិករដាំបន្លែនៅចំណុចគីឡូ៦ ភូមិរាជានុកូល ក្រុងស្ទឹងត្រែង បានបញ្ជាក់ថា៖ សត្វដង្កូវហ្វូងនេះលោកបានព្យាយាមប្រើថ្នាំសម្លាប់សត្វល្អិតបាញ់កំចាត់ដូចសព្វដង តែមិនទទួលជោគជ័យទេ វាកើតកាន់តែច្រើនឡើងៗ ហើយស៊ីស្លឹក ផ្កា បន្លែជាង១៥.០០០ដើមនេះ ស្ទើរខូចទាំងស្រុងហើយ។
លោកបន្ថែមថា៖ កន្លងមកក៍មានដង្កូវស៊ីដូចគ្នានេះដែរ តែបានប្រើថ្នាំបាញ់ទៅវាស្លាប់មិនកើតវិញទេ ចំឡែកឆ្នាំនេះ ស្លាប់ហើយកើតមកវិញ កត្តានេះសូមមន្ត្រីជំនាញកសិកម្ម មកជួយផ្តល់ប្រឹក្សា នឹងបង្ហាញបច្ចេកទេសថែទាំផងដើម្បីស្តារឡើងវិញ បានដើមទុនខ្លះ សម្រាប់ដាំដុះបន្តទៀត ។ ពេលយើងបាញ់ទៅវាទៅនៅក្រោមស្លឹក ក្រោមស្មៅអីអញ្ចឹងទៅ ធ្វើឲ្យយើងពិបាកទប់ទល់នឹងវា បាញ់ថ្នាំវាអត់ច្រៀប នៅពេលហ្នឹងវានៅក្រោមស្លឹក វាឡើងមកវិញ ចង់ឱ្យមន្ត្រីជំនាញកសិកម្មមកជួយបង្ហាត់បង្ហាញ តើយើងធ្វើវិធីណា ដើម្បីទទួលបានផលច្រើន កាត់បន្ថយការចំណាយ តែពេលនេះយើងចំណាយច្រើន តាំងពីដាំរហូតដល់ប្រមូលផល។
លោកឆិលវិបុលអនុប្រធានការិយាល័យផ្សព្វផ្សាយ ផ្នែកបចេកទេសកសិកម្មនៅខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖បញ្ហាប្រឈមនេះ ពិតជាបង្កផលប៉ះពាល់ធ្វើឱ្យបាត់បង់ទិន្នផលមែន ដោយសារតែ ដង្កូវហ្វូងនេះ វាផ្ទុះឡើងហើយការរស់នៅរបស់វាសមជាមួយនិងថ្នាំ ដែលយើងបានប្រើប្រាស់រួចហើយផង។
លោកបន្តថា៖ ដើម្បីដោះស្រាយបញ្ហានេះស្នើឱ្យកសិករផ្លាស់ប្តូរការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត នេះនិងងាកទៅប្រើថ្នាំ របស់ក្រុមហ៊ុនអង្គគ្រីន មានស្តង់ដា តាមការណែនាំរបស់ក្រសួងកសិកម្ម អាចស្តារឡើងវិញបានខ្លះ ឥឡូវយើងអាចណែនាំឲ្យប្រើខ្ញុំឲ្យប្រើ ពួកអាបាលមេទីន របស់ក្រុមហ៊ុនអង្គគ្រីន ស្ដេចនាគ ១ ស្តេចនាគ៣ ឈ្មោះពាណិជ្ជកម្មវា និងធាតុកម្មរបស់វាគឺ អីមាមីទីន អាបាលមេទីន ហើយយើងបាញ់តាមការណែនាំគេ អញ្ចឹងកម្រិតការណែនាំមួយសេសេដាក់ទឹកប៉ុន្មានលីត្រ អានេះគេនឹងណែនាំយើង គេដាក់មកឲ្យយើង របៀបប្រើប្រាស់ ប៉ុន្តែយើងប្រើប្រាស់នេះគឺបាញ់នៅពេលល្ងាច សម្អាតស្មៅហើយចាំបាញ់ បើបងទិញថ្នាំមកបាញ់មានទាំងស្មៅទាំងអីអញ្ចឹងហានីភ័យក៍នៅខ្ពស់ដែរ អញ្ចឹងវានៅក្នុងដីល្ងាចយប់បានវាចេញ ។
សូមបញ្ជាក់ថា៖ ដំណាំបន្លែមួយប្រភេទនេះ មន្ត្រីជំនាញកសិកម្មបានណែនាំកសិករឱ្យធ្វើការតាមដានការវិវត្តិ នៃដំណាំឱ្យបានជាប្រចាំ ចាប់ពីពេលដាំទៅ ដោយឈរលើ កត្តាថែទាំ ហើយដាំដុះអនុវត្តតាមបច្ចេកទេស និងដូចជាការធ្វើដីឱ្យបានល្អ ,មានប្រភពទឹកគ្រប់គ្រាន់, ការជ្រើសរើសពូជ ,ការប្រើប្រាស់ជី ,ថែទាំស្រោចទឹក ,សម្អាតស្មៅ ,ទើបចំចាត់សត្វល្អិតស៊ីបំផ្លាញបាន និងទទួលបានទិន្នផលច្រើន ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News