30 C
Phnom Penh
Saturday, July 27, 2024

បន្ទប់ទឹកសាធារណៈ បានស្ថាបនារួចរាល់ហើយនៅតាម ឆ្នេរសមុទ្រ

ស្តាប់អត្ថបទជាសំឡេង

ខេត្តព្រះសីហនុ៖ បន្ទប់ទឹក សាធារណៈតាមបណ្តោយឆ្នេរសមុទ្រ ត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះតទៅ ដែលមានចំនួន០៦ទីតាំង ក្នុងចំណោម០៩ទីតាំង សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យ ភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ 

ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឯកសណ្ឋានអ្នកអនាម័យឱ្យត្រឹមត្រូវ ដើម្បីឱ្យភ្ញៀវដែលមកប្រើប្រាស់បន្ទប់ទឹកសាធារណៈបានដឹង។ 

ទន្ទឹមនោះដែរលោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអាជីវករត្រូវរៀបចំដាក់លក់ម្ហូបអាហារប្រចាំតំបន់ ព្រោះខេត្តជាតំបន់សមុទ្រ ដូច្នេះត្រូវផ្សព្វផ្សាយម្ហូបសមុទ្ររបស់ខេត្ត ដែលមានគុណភាព និងរស់ជាតិឆ្ងាញ់ពិសា សម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្ត ឱ្យបានកាន់តែច្រើននាពេលខាងមុខ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត នៅខេត្តព្រះសីហនុក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌនេះសូមជួយរក្សាអនាម័យ ជាពិសេសយើងចូលរួមសម្អាតបរិស្ថានតំបន់ឆ្នេរ បន្ទប់ទឹកសម្រាប់ប្រើប្រាស់បានយូរអង្វែង៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img