31 C
Phnom Penh
Monday, November 11, 2024

បច្ចេកទេសចិញឹមគោលក្ខណៈគ្រួសារ ចំណាយតិច ទទួលបានផលល្អប្រសើរ បើអនុវត្តន៍បែបនេះ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បើយើងចង់ចិញ្ចឹមគោលក្ខណៈគ្រួសារ និងទទួលផលប្រសើរ ដំបូងបំផុតយើងគួរដាំស្មៅ និងសង់រោងឱ្យបានមុន ទើបទិញគោតាមក្រោយ។ ការចិញ្ចឹមគោចំណាយច្រើនតែដំបូង នៅពេលយើងមានស្មៅមានរោងហើយ ការចំណាយផ្សេងៗតិចតួចប៉ុណ្ណោះ។

លោក រ៉ម ឈិនឡុង អាយុ ២៥ឆ្នាំ មានរោងចិញ្ចឹមគោនៅភូមិបឹងជ័រ ឃុំបាយដំរាម ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នឆ្លៀតបម្រើការងារឯកជផង បានឱ្យប្រាប់ ពុទ្ធិញូវ នៅថ្ងៃនេះថា រោងគោនោះ យើងគួរមានចំនួន២គឺ ១សម្រាប់ឱ្យគោស៊ីនៅពេលថ្ងៃ ហើយ១ទៀត សម្រាប់វាដេកនៅពេលយប់។ ទីតាំងក្រោលយើងគួរចាក់ដីឱ្យបានខ្ពស់បន្តិច វាល្អសម្រាប់រដូវវស្សា។ ហើយយើងមានស្រះទឹកដែលអាចផ្គត់ផ្គង់ទឹកដល់ស្មៅនារដូវប្រាំង នោះគោយើងនឹងមានចំណីអាហារគ្រប់រដូវ។ បើមានក្រោលល្អ ចំបើង ស្មៅ គ្រប់គ្រាន់គឺសម្រួលបានច្រើនអាចចៀសផុតពីជំងឺផ្សេងៗ។ រោងយើងអាចប្រើឈើល្មមៗ ដើម្បីកាត់បន្ថយការចំណាយ សំខាន់គួរចាក់សាបផ្ទៃខាងក្រោម ដើម្បីឱ្យមានភក់ជ្រាំ។

លោកបន្តថា បើចង់ចិញ្ចឹមគោ៥ក្បាល គួរមានដីយ៉ាងតិចណាស់កន្លះហិកតាដើម្បីដាំស្មៅ។ យើងគួរចេះប្រើថ្នាំពីរប្រភេទ គឺថ្នាំទម្លាក់សត្វល្អិត និងថ្នាំវីតាមីន តែពីរមុខនេះជួយយើងបានច្រើន ដែលជាការចំណាយតិច។ ចំពោះការទិញគោមកចិញ្ចឹម លោកសូមលើកទឹកចិត្តឱ្យរកទិញពីអ្នកដែលចិញ្ចឹមផ្ទាល់ជាជាងទិញពីឈ្មួញដែលថ្លៃជាងម្ចាស់ដើម។

លោកបញ្ជាក់ថា សម្រាប់ការចិញ្ចឹមគោយកកូន គិតចាប់ពីពេលមេគោផើម ដល់កើតគឺ ៩ខែ ១៥ថ្ងៃ។ ហើយដល់កូនគោមានអាយុចាប់ពី ៩ខែឡើង អាចលក់បានប្រាក់ចន្លោះ ពីរលានហាសិបម៉ឺនរៀលឡើង ក្នុងមួយក្បាល (សម្រាប់គោផែនទន្លេ)។ សម្រាប់កូនគោឈ្មោល យើងអាចទុកឱ្យបានអាយុ ១២ខែ ហើយបំប៉ន ៣ខែ សរុប ១៥ខែ យើងអាចលក់បានចាប់ពី ៣លានរៀលឡើង៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img
spot_img