32 C
Phnom Penh
Monday, December 2, 2024

បង្រ្កាបក្លឹបកម្សាន្ត ប៊្លូឆីលី ចាប់ខ្លួនមនុស្សចំនួន៦០នាក់ ផឹកសុីពពាក់ពពូនរាំរែក ល្មើសនឹងវិធានការរដ្ឋបាល

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖  គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក  សុខ ពេញវុធ អភិបាលខណ្ឌ ឆ្មក់បង្រ្កាបក្លឹបកម្សាន្តឈ្មោះ  ប៊្លូឆីលី  ដែលនាំគ្នាពពាក់ពពូនរាំរែក ផឹកស៊ីល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៦០នាក់  (បរទេស  និងខ្មែរ)  និងម៉ូតូជាច្រើនគ្រឿងផងដែរ  កាលពីវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះលេខ ៣៦ ទល់មុខវត្តសារវន្តតេជោ តាមបណ្តោយផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក  សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឱ្យដឹងថា ហាងឈ្មោះ  ប៊្លូឆីលី  លោកបានឱ្យមន្រ្តីមូលដ្ឋាន ចុះទៅណែនាំជាច្រើនដងរួចមកហើយ ដោយមិនអនុញ្ញាតឱ្យមានការបើកក្លឹបកម្សាន្ត និងមិនឱ្យមានការជួបជុំប្រមូលផ្តុំផឹកស៊ីនោះទេ។ 

ផ្ទុយទៅវិញ  ហាងនេះ មិនគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដោយបានផ្គើននៅបន្តលួចបើកខុសបម្រាម  មិនចូលរួមទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ដែលកំពុងតែឆ្លងនៅតាមរាជធានីខេត្ត។ នៅម៉ោងកើតហេតុខាងលើ គណៈបញ្ជាការឯកភាពខណ្ឌចុះឆ្មក់បង្រ្កាប និងបញ្ជូនខ្លួនមនុស្សទាំង៦០នាក់ទៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ  ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img