30 C
Phnom Penh
Saturday, July 27, 2024

បង្រៀនពីការគ្រប់គ្រងសំរាម សំណល់រឹង ដល់មន្ត្រីឃុំ-សង្កាត់ ដោយអាជ្ញាធរខណ្ឌដូនពេញ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានសហការជាមួយក្រុមហ៊ុន មីហ្ស៊ូដា (Mizuda) សានីថេសិន ខេមបូឌា បានរៀបចំសិក្ខាសាលាស្ដីពី ការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្រោមវត្តមាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងមន្ត្រីពាក់ព័ន្ធ ប្រធានការិយាល័យសាធារណការ អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ តំណាងក្រុមដែលទទួលបន្ទុកសេវាដឹកជញ្ជូនសំរាម និងសំណល់រឹងក្នុងខណ្ឌដូនពេញ ចៅសង្កាត់ទាំង១១ និងតំណាងប្រជាពលរដ្ឋផងដែរ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីជាជំនួយស្មារតី និងបង្កើនការយល់ដឹង ព្រមទាំងកិច្ចសហការដោយភាពរលូន ការទទួលខុសត្រូវ និងតម្លាភាព លើការងារសេវាប្រមូល សំអាត និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលជាបេះដូងនៃរាជធានីភ្នំពេញ។ ក្រៅពីនេះជាការចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីដំណើរការប្រមូល ដឹកជញ្ជូន ព្រមទាំងកាតព្វកិច្ចចំពោះមុខរបស់ប្រជាពលរដ្ឋទូទៅ ពាក់ព័ន្ធនឹងការទុកដាក់សំរាម ការបែងចែក ឬញែកសំរាម សំណល់រឹង ដែលងាយប៉ះពាល់បរិស្ថាន និងបង្កគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបង្កប៉ះពាល់ដល់សោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅផងដែរ។

ក្នុងនោះផងដែរ លោក សុខ ពេញវុធ ក៏បានចូលរួមចែករំលែកបទពិសោធន៍ ក៏ដូចជាកិច្ចការងារសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានឆ្លងកាត់នាពេលកន្លងមក លើកិច្ចការងារប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង។ ក្រៅពីនេះក៏បានសរសើរដល់ក្រុមហ៊ុន មីហ្ស៊ូដា សានីថេសិន(Mizuda) ដែលបានអនុវត្តការងាររបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក ទាំងកិច្ចការប្រមូល និងដឹកជញ្ជូនសំរាមក្នុងមូលដ្ឋានខណ្ឌដូនពេញ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img