30 C
Phnom Penh
Sunday, October 6, 2024

បង្រាបទីតាំងភោជនីយដ្ឋានមួយកន្លែង ឃាត់ខ្លួនមនុស្ស០៧នាក់នៅខណ្ឌសែនសុខ ដែលល្មើសនឹងវិធានការរដ្ឋបាល

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌ រដ្ឋបាលសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន សំណាង ពន្លឺថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៩៤៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ០៧នាក់ (ស្រី០៤នាក់) នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០:៣០នាទី។

សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងភោជនីយដ្ឋាននេះ បានលួចបើកទទួលភ្ញៀវឱ្យចូល ទទួលទានគ្រឿងស្រវឹង ដែលបានអនុវត្តផ្ទុយនឹងលិខិត២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនពួកគេទាំងនោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុន ដើម្បីអនុវត្តតាមនីតិវិធី៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img