30 C
Phnom Penh
Saturday, July 27, 2024

បង្ក្រាបរថយន្ត០២គ្រឿង លួចដឹកសាច់ចម្រុះចំនួន ៣តោន ពីប្រទេសថៃ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ សម្ថកិច្ចជំនាញបានចាប់រថយន្តចំនួន០២គ្រឿង ដែលលួចដឹកសាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន០៣តោន ចេញពីប្រទេសថៃ ចូលមកចែកចាយក្នុងទីផ្សារខេត្តបន្ទាយមានជ័យ ហើយត្រូវបានអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វធ្វើការបង្ក្រាបបាន នៅត្រង់ចំណុចច្រកព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ការបង្ក្រាបរថយន្តទាំង០២គ្រឿងនេះ ដឹកនាំផ្ទាល់ដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ព្រមទាំងសហការជាមួយ វរ:ព្រំដែន៨០៧ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត០២គ្រឿង ម៉ាក ISUZU ពណ៍ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខប្រទេសថៃ។

ក្រោយពីឃាត់រថយន្តទាំង០២គ្រឿងនេះ មន្ត្រីជំនាញបានធ្វើការឆែកឆេរក្នុងរថយន្តបានរកឃើញសាច់សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ បន្ទាប់មក មន្ត្រីជំនាញ បានបញ្ជូនវត្ថុតាង និងបទល្មើសទាំងនោះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img