32.6 C
Phnom Penh
Monday, October 7, 2024

បង្ក្រាបបានសាច់សត្វព្រៃជាច្រើនប្រភេទ ជាង៧០គីឡូក្រាម ដែលដាក់លក់នៅទីផ្សារ និងភោជនីយដ្ឋាន នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ការបង្ក្រាបបទល្មើសសាច់សត្វព្រៃ ក្នុងកិច្ចសហប្រតិបតត្តិការរវាងក្រុមមន្ត្រីឧទ្យានុរក្ស និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ នៅទីតាំងផ្សារចំនួន ០២កន្លែង និងនៅទីតាំងភោជនីយដ្ឋានតាមដងផ្លូវចំនួន០៥កន្លែង ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ បានរកឃើញ និងធ្វើការដកហូតបានសាច់សត្វព្រៃសរុបទម្ងន់ជាង ៧០គីឡូក្រាម។ នេះបើយោងតាមការឱ្យដឹងពីអង្គការសម្ព័ន្ទមិត្តសត្វ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ 

ក្រោយការបង្ក្រាបបានសាច់សត្វព្រៃដ៏ច្រើននេះ មន្ត្រីជំនាញបានរកឃើញសាច់សត្វព្រៃចំនួន ៥ប្រភេទសត្វ មានដូចជា សត្វសំពោចវល្លិ៍ អន្សង ក្ងោក ឈ្លូស និងសត្វជ្រូកព្រៃ ដោយរួមមានទាំងសត្វស្លាបចំនួជាង២០ ផ្សេងទៀតផងដែរ។ ចំពោះសត្វព្រៃដែលនៅរស់ ត្រូវបានជួយសង្គ្រោះមានដូចជា អណ្តើកសោមចំនួន១ក្បាល និងអណ្តើកបិទមុខស្នូកខ្មៅចំនួន០៣ក្បាល ដែលសុទ្ធតែជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជជាសកល។

អង្គការអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជាដ៏សំខាន់មួយនេះក៏បានប្រកាសផងដែរថា ប្រសិនបើសាធារណៈជនបានឃើញសត្វព្រៃ រួមទាំងសត្វអណ្តើក ដែលត្រូវបានគេកំពុងដាក់លក់ សូមហៅទូរសព្ទទៅកាន់ក្រុមបង្ក្រាបបទល្មើសសត្វព្រៃតាមរយៈលេខ ០១២ ៥០០ ០៩៤៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img