30 C
Phnom Penh
Monday, October 7, 2024

បង្ក្រាបបានរថយន្តដឹកប្រហិតចម្រុះ ស្លាបមាន់ ភ្លៅមាន់ កោះមាន់ ជាង៣០តោននៅខេត្តសៀមរាប គ្មានច្បាប់មកពីប្រទេសថៃ

សៀមរាប៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខ កំពង់ចាម៣A ៨១២៥ នៅវេលាម៉ោង ២១:០៥នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដឹកផលិតផលកែច្នៃពីសត្វ(ប្រហិតចម្រុះ ស្លាបមាន់ ភ្លៅមាន់ កោះមាន់)ចំនួនសរុប ៣២,០៤៤គីឡូក្រាម ឃាត់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រថយន្តខាងលើបាននាំចូលផលិតផលមានដើមកំណើតពីសត្វ មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រោយបង្ក្រាបសមត្ថកិច្ចបានបញ្ជូនវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

មន្ត្រីជំនាញបានអះអាងថា ការនាំចូលដោយគ្មានលិខិតអនុញ្ញាត គ្មានការពិនិត្យសុខភាពសត្វ ឬគុណភាពសាច់ ជាហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកយកទៅបរិភោគ ដោយមានប្រើសារធាតុគីមី ប៉ះពាល់ខ្លាំងសុខភាពធ្ងន់ធ្ងរ៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img