30 C
Phnom Penh
Saturday, July 27, 2024

បង្ក្រាបបទល្មើសឈើឆ្លងដែនពីទឹកដីថៃខុសច្បាប់ជាច្រើន នៅស្រុកសំពៅលូន ខេត្តបាត់ដំបង

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឈើឆ្លងដែនពីទឹកដីថៃដោយខុសច្បាប់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះរួមមាន ឈើដុំចំនួន ៨ដុំ, ឈើក្តារចំនួន ៧សន្លឹក, ឈើបង្គោលគ្រាក់ចំនួន ៣២បង្គោល។

ការបង្ក្រាបឈើខុសច្បាប់នេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន៦នាក់ ដឹកនាំលោកអនុសេនីយ៍ឯក ភុន ហ៊ាង នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន ៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ណៃ ចិនទិត មេបញ្ជាការរងកងអនុសេនាធំ កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន ២នាក់ ដឹកនាំលោកអនុសេនីយ៍ឯក ពៅ ចំរើន មេបញ្ជាការរងកងអនុសេនាធំ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចំនួន ៧នាក់ ដឹកនាំលោកអនុសេនីយ៍ឯក ប៉ាន ចាន់រិទ្ធ។ 

បច្ចុប្បន្ន ឈើទាំងអស់បានប្រគល់ទៅឱ្យកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនយកទៅរក្សាទុក៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img