30 C
Phnom Penh
Saturday, July 27, 2024

បងរ៉ន នៅតែបន្តគៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញឈេីក្នុងតំបន់ស្នូលព្រៃឡង់ដេីម្បីលក់ឲ្យក្រុមហ៊ុន របស់ខ្លួន

កំពង់ធំ៖ មេឈ្មួញដុះស្លែរឈ្មោះ ចាប សារ៉ន ដែលអ្នកភូមិហៅបងរ៉នៗ នៅតែបំផុសបំផុលគៀងគរឲ្យប្រជាពលរដ្ឋចូលទៅកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់រួមមានខេត្ត៤ ក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសឹ្ទងត្រែង និងខេត្តក្រចេះ  នៅចំណុចច្រកអូរងាវ
ដែលពេលនេះកំពុងដឹកជញ្ជូនឈើចេញឈេីឃ្លុំយ៉ាងសន្ធឹកសន្ធាប់ ដោយដឹកជញ្ជូនតាមរថយន្ត វេ អង លាយឡំនិងឡានដឹកអុសឈើរស់ បន្លំភ្នែកមហាជន ហេីយការដឹកចេញបានដោយរលូនបែបនេះ គឺដោយសារមន្ត្រីជំនាញដែលឈរជើងប្រចាំការនៅតំបន់នោះឈរអោប ដៃ យកតែលុយពីរជនកាប់បំផ្លាញព្រៃឡង់ ហើយសម្ងំស្ងៀមមិនបង្ក្រាប។

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ៩និង៣០យប់ និង ម៉ោង: ១២:០០នាទីយប់រំលងអាធ្រាតក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរឆ្លង កាត់ច្រកអូរងាវ ប្រទះឃើញរថយន្តវេ អង ចំនួន៥គ្រឿង ចេញពីច្រកអូរងាវក្នុងឃុំមានឫទ្ធិ ស្រុកសណ្ដាន់ខេត្ត កំពង់ធំ ចេញតាមផ្លូវកាត់ព្រៃអង់តែនកាត់តាមមុខស្នាក់ការមេព្រៃ (៤៤) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៦ទៅទីក្រុងភ្នំពេញ។ ក្នុងចំណាមឡាន៥ គ្រឿងនោះមាន១គ្រឿង ដឹកឈើប្រណិតផងដែរ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវច្រកអូរងាវឃុំមានរិទ្ធិ ស្រុកសណ្ដាន់បានបង្ហើបប្រាប់ថា រថយន្តប្រភេទវេ អងនេះគេដឹកឈើចេញពីព្រៃឡង់ជារៀងរាល់យប់មិនដែលខាន១យប់ណាម្តងឡើយ គឺដឹកជញ្ជូនឈេីរហូត ហើយការដឹកចេញទៅដោយរលូនមិនរំខាន  មិនខ្លាចមេព្រៃ ឬមន្ត្រីជំនាញថ្នាក់ធំប៉ុនណាក៏គេមិនខ្លាចដែរ។

ប្រភពប្រជាពលរដ្ឋដដែលបានបង្ហើបថាមេខ្លោងបំផ្លាញព្រៃឡង់ដុះស្លែរ និងដឹកឈើដោយឡានប្រភេទ វេអង រាប់សិបគ្រឿងដ៏សែនធំជាងគេតាមផ្លូវនេះគឺឈ្មោះចាប សារ៉ន ដែលប្រជាពលរដ្ឋនៅតំបន់នោះសុទ្ធតែដឹងគ្រប់ៗគ្នា និងហៅលោក ចាប សារ៉នថាបង់រ៉ន។

ប្រជាពលរដ្ឋនៅម្ដុំនោះបានបន្តទៀតថាអ្នកសារព័ត៌មានគួរតែជួយផ្សព្វផ្សាយបង្ហោះ ឬសរសេររបៀបណាឲ្យដឹងទៅដល់ថ្នាក់ខេត្ត នៃខេត្តកំពង់ធំដូចជាថ្នាក់ជាតិឲ្យបានដឹងពីទង្វើបុគ្គលឈ្មោះចាប សារ៉នម្នាក់នេះដែលកំពុង តែបំផ្លាញព្រៃឈើព្រៃឡង់យ៉ាងអនាធិបតេយ្យ។

ពាក់ព័ន្ធនឹងបញ្ហានេះប្រជាពលរដ្ឋយល់ថា ហាក់ដូចជាមិនមានមន្ត្រីថ្នាក់ខេត្ត ឬថ្នាក់ជាតិមានចំណាត់ការទៅ លើបុគ្គលម្នាក់នេះឡើយ។ ព័ត៌មានពីបញ្ហាកាប់បំផ្លាញព្រៃឡង់នៅតែបន្តកាប់ជារៀងរាល់ថ្ងៃមិនដែលអាក់ខាននោះឡេីយ អ្នកសារព័ត៌មានយើងនៅតែបន្តចុះផ្សាយលេខក្រោយៗទៀត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img