មណ្ឌលគិរី៖ បុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះក្របី បានបាញ់កាំភ្លើងផ្ទុះត្រូវស្រ្តីម្នាក់ក្រោយពីចេញមកពីរាំលេងទាំងអស់គ្នាក្នុងក្លឹបកម្សាន្តមួយកន្លែង នៅក្នុងក្រុងសែនមនោរម្យ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅលាម៉ោង០១និង២០នាទី រំលងអាធ្រាត។


ស្ត្រីរងគ្រោះត្រូវបានគ្នីគ្នាដែលរួមដំណើរជាមួយគ្នា យកមកសង្គ្រោះនៅពេទ្យបង្អែកខេត្តមណ្ឌលគិរី ដោយស្ថានភាពធ្ងន់ធ្ង ក៏ត្រូវ
បញ្ជូនទៅសង្គ្រោះនៅក្រុងភ្នំពេញ។ ក្រោយពេលកើតហេតុ ករណីនេះកើតឡើងនៅចំណុចចំការស្រល់ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។


សមត្ថកិច្ចឱ្យដឹងដែរថា ក្រោយទទួលបានបណ្ដឹងរាយការណ៍ភ្លាមកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត ហៅហ្សា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រងរបួសដោយត្រូវគ្រាប់អាវុធខ្លី ពីដេីមដោះខាងស្ដាំ ក្បាលគ្រាប់ចូលបៀម
នៅក្រោមស្លាបប្រចៀវ និងរបួសបញ្ឆឹតដេីមដៃ។ ជនបង្ករត់គេចខ្លួន ករណីនេះកម្លាំងជំនាញ កំពុងបន្តការស្រាវជ្រាវ តាមរកចាប់ ជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕






ដោយ៖Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News