30 C
Phnom Penh
Saturday, July 27, 2024

នៅខែមេសាឆ្នាំ២០២២កិច្ចសន្យាស្ថាបនាផ្លូវជាតិលេខ២នឹងគ្រោងបញ្ចប់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពនៃការស្ថាបនាផ្លូវជាតិលេខ២គិតមកដល់ពេលនេះទើបសម្រេចបាន ៤៧,៩៥ ភាគរយប៉ុណ្ណោះ ដោយការស្ថាបនាមានរយៈពេលជិត២ឆ្នាំមកហើយ ខណៈតាមកិច្ចសន្យាគ្រោងនឹងឲ្យរួចរាល់នៅខែមេសាឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាន សុទ្ធាយុត្តិ បាន ឲ្យ Puthinewsដឹងថាមកដល់បច្ចុប្បន្នការស្ថាបនាផ្លូវជាតិលេខ២ពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្តាលដល់អូរចំបក់ ខេត្តតាកែវ មានប្រវែងជាង ៦២ គីឡូម៉ែត្រ សម្រេចការងារសាងសង់បាន ៤៧,៩៥ ភាគរយ។

លោក ហ៊ាន សុទ្ធាយុត្តិ បានបញ្ជាក់ថា ដោយសា រការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យមានភាពយឺតយ៉ាវនៃការស្ថាបនាផ្លូវជាតិលេខ២នេះ ហើយម្យ៉ាងវិញទៀតជំងឺកាចសាហាវនេះបានឆ្លង ដល់ វិស្វករ បុគ្គលិកជំនាញ កម្លាំងពលកម្ម អ្នកបើកបរគ្រឿងចក្រ ខ្វះខាត កម្លាំងក្នុង ការអនុវត្តការងារសាងសង់។ ចំណែកការបញ្ជាទិញគ្រឿងចក្រមកពីក្រៅប្រទេសមិនអាចនាំចូលបាន និងមានការយឺតយ៉ាវដោយសារបិទព្រំដែន និងការនាំចូលសម្ភារសំណង់ពីក្រៅប្រទេសមានការយឺតយ៉ាវថែមទៀតផង។


លោក ហ៊ាន សុទ្ធាយុត្តិ មានប្រសាសន៍ថា«ក្នុងគម្រោងសាងសង់មានផលប៉ះពាល់ក្នុងការសាងសង់នៅទីតាំងមួយចំនួនដូចជា បំពង់ទឹកស្អាតរបស់រដ្ឋ និងឯកជន បង្គោលភ្លើងអគ្គិសនី ខ្សែកាបអុបទិក ក្នុងដី និងនៅលើដីរបស់ក្រុមហ៊ុននានា ការដោះស្រាយមានការយឺតយ៉ាវ»។ លោកក៏បានបញ្ជាក់ដែរថា «ក្រសួងសាធារណការនឹងជំរុញឲ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្ម ថែមទៀត ដើម្បីឲ្យការងារសាងសង់បញ្ចប់ទាន់ពេលវេលាតាមផែនការងារដែលបានកំណត់»។


សូមបញ្ជាក់ថា ការស្ថាបនា និងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ២នេះ មានប្រវែងសរុបចំនួន
៦២,៥៦ គីឡូម៉ែត្រ ដែលគិតចាប់ពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្តាល ទៅអូរចំបក់ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០២០កន្លងទៅ ដោយតាមកិច្ចសន្យា
ស្ថាបនាគ្រោងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២២ខាងមុខ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img