30 C
Phnom Penh
Saturday, July 27, 2024

នោះវីវរហើយលោកភូ លិ!! អស់តំណែងហើយ ត្រូវនគរបាលតាមស្វែងរកចាប់ខ្លួនផ្តន្ទាទោសទៀត

ខេត្តកែប÷មន្ត្រីនគរបាលខេត្តកែបបានឱ្យដឹងថា ពេលនេះគេកំពុងស្វែង រកចាប់ខ្លួនអតីតអភិបាលរងខេត្តកែប គឺលោក ភូ លិ ពាក់ព័ន្ធករណីអំពើហិង្សានិងបៀតបៀនកេរ្តិ៍ខ្មាស់លើស្ត្រី២រូបនៅក្នុងកម្មវិធីជប់លៀងមួយ ។

លោក ប៉ូង សុខេង ស្នងការរងនគរបាលខេត្តកែបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញថា ពេលនេះកម្លាំងនគរបាល កំពុងស៊ើបស្វែងរកអតីតអភិបាលរងខេត្តកែបដែលបានប្រើអំពើហិង្សាធ្ងន់ធ្ងរ និងបៀតបៀនកេរ្តិ៍ខ្មាសទៅលើស្ត្រីខ្មែរជាមន្ត្រីសាខាពន្ធដារខេត្តកែប ។

អំពើហិង្សារបស់លោក ភូ លិ បណ្តាលឱ្យស្រ្តីជាប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកែប ត្រូវរបួសធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ ត្រូវគ្រូពេទ្យដេររបួសដល់ទៅ១៦ថ្នេរ។ រីឯស្រ្តីជាមន្រ្តីពន្ធដារម្នាក់ទៀត ក៏រងការបៀតបៀនពីលោក ភូ លិ ដែរ។ នេះបើតាមព័ត៌មានក្នុងញត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។

អំពើហិង្សានេះកើតឡើងក្នុងពិធីជប់លៀងឡើងតំណែងប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តកែប កាលពីយប់ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២២។ ភ្លាមៗគឺនៅថ្ងៃទី៣១ ខែធ្នូ លោកត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចបណ្ដេញចេញពីតំណែង។

ប្រភពពីមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋនៅខេត្តកែបមើលឃើញថា ប្រសិនបើសមត្ថកិច្ចមិនដុតដៃដុតជើងឱ្យខ្លាំងក្លាទេនោះ លោក ភូ លិ អាចនឹងរួចផុតពីសំណាញ់ច្បាប់ នៅគ្រាដែលប្រជាពលរដ្ឋរិះគន់ទង្វើរបស់លោក ក្នុងនាមជាអ្នកដឹកនាំខេត្តមួយរូប ប៉ុន្តែអត្តចរិតមិនថ្លៃថ្នូរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img