26 C
Phnom Penh
Saturday, July 27, 2024

នេះហើយ! ជាសារព័ត៌មានភាសាខ្មែរ ដំបូងគេ ដែលបោះពុម្ពតាំងពីសម័យអាណានិគមបារាំង

ស្តាប់អត្ថបទជាសំឡេង

សារព័ត៌មាន នគរវត្ត បោះពុម្ពឆ្នាំ១៩៣៦ ដល់១៩៤២ ក្នុងសម័យអាណាព្យាបាលបារាំង ហើយចន្លោះបារាំងនិងជប៉ុន។ នេះជាជាកាសែតជាតិនិយម ទី១ នៅកម្ពុជា។

ពីដំបូងឡើយ កាសែតនគរវត្ត តែងនិពន្ធ ដាស់តឿនខ្មែរ ឱ្យភ្ញាក់រលឹក ឱ្យខំប្រឹងធ្វើការ និងប្រកបរបររកស៊ីជួយដូរ ហើយកុំឱ្យចាញ់ច្រាបជនបរទេស ពិសេសចិន និងវៀតណាម ដែលមករស់នៅលើដីខ្មែរ កាន់កាប់ជំនួញ និងសេដ្ឋកិច្ចក្នុងស្រុក នាជំនាន់បារាំងគ្រប់គ្រងប្រទេស។ កាសែតប្រចាំសប្តាហ៍ នគរវត្ត បង្កើត និងសរសេរដោយក្រុមបញ្ញវន្តខ្មែរ និងពួកអ្នកជាតិនិយម ព្រមទាំងមាន អ្នកសរសេរលាក់ឈ្មោះលាក់មុខជាច្រើនរូប ដែលសុទ្ធសឹងជាមន្ត្រីរាជការ អ្នកច្បាប់ គ្រូៗ និងអតីតលោកសង្ឃ។

កាសែតខ្មែរទី១ បង្កើតឡើងក្នុងកាលៈទេសៈដែលស្រុកខ្មែរ ឋិតនៅក្រោមការត្រួតត្រារបស់បរទេស គឺពុំមែនជារឿងសាមញ្ញ និងងាយស្រួលប៉ុន្មានឡើយ។ គេត្រូវគិតគូរលើច្រើនចំណុច។ ទី១ ទំនងជាត្រូវការមានប្រភពសេដ្ឋកិច្ចច្រើន ដើម្បីទ្រង់ទ្រងការបោះពុម្ពផ្សាយ ហើយទី២ ត្រូវការធនធានមនុស្សច្រើន ដើម្បីចូលរួមសរសេរអត្ថបទនីមួយៗ ហើយទី៣ ការគាំទ្រពីកម្លាំងនយោបាយធំណាមួយ ជាខ្នងបង្អែក ទើបអាចឈរជើងជាប់។

នៅលើទំព័រកាសែតនេះ ដែលមានតម្កល់នៅស្រុកបារាំង និងមានអាយុ៨៥ឆ្នាំទៅហើយ គឺ គេឃើញតែឈ្មោះអ្នកជំនួញ ប៉ាច ឈឺន ដែលជាស្ថាបនិក និងជាចាងហ្វាងការផ្សាយ ក្រៅពីនោះ សុទ្ធតែលាក់មុខលាក់ឈ្មោះទាំងអស់។

ចំពោះអ្នកស្រាវជ្រាវ ជាទូទៅ គេច្រើនយល់ថា កាសែតនគរវត្ត ជាសារព័ត៌មាន “ប្រឆាំងបារាំង”។ និយាយតែមួយម៉ាត់ដូច្នេះ គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។ ដ្បិតថា កាសែតនេះ មានការបត់បែនច្រើន ដែល ពីដំបូងៗឡើយ អត្ថបទច្រើន ក៏ការសរសេរសរសើរដឹងគុណបារាំងច្រើនណាស់ ដែលថា បារាំងបានជួយការពារអាយុជីវិតផែនដីខ្មែរ នៅចំពោះមុខនៃប្រទេសជិតខាង៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img