28 C
Phnom Penh
Friday, November 29, 2024

នូវែលសេឡង់នឹងបន្តបិទខ្ទប់ទីក្រុងធំជាងគេដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ប្រភេទ Delta

ស្តាប់អត្ថបទជាសម្លេង

លោកស្រីនាយករដ្ឋមន្ត្រី ចាស៊ីនដា អាដឺន (Jacinda Ardern) បាននិយាយនៅថ្ងៃចន្ទនេះថា ពលរដ្ឋនូវែលសេឡង់ប្រហែល១.៧លាននាក់នឹងត្រូវស្ថិតក្រោមការបិទខ្ទប់បន្ទាប់ពីវិធានការរឹតបន្តឹងនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះត្រូវបានបន្តអនុវត្តរយៈពេល១សប្តាហ៍ទៀតដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ។

ទីក្រុង អកឡេន (Auckland) នឹងត្រូវបន្តស្ថិតក្រោមវិធានការបិទខ្ទប់កម្រិតទី៤ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ហើយបន្ទាប់មកនឹងត្រូវបានបន្ធូរបន្ថយមកនៅកម្រិតទី៣ ប៉ុន្តែការិយាល័យ សាលារៀន និងទីកន្លែងសាធារណៈនឹងនៅបិទដដែល។

អាជ្ញាធរសុខាភិបាលនូវែលសេឡង់បានរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ចំនួន៣៣នាក់នៅថ្ងៃចន្ទនេះដែលករណីទាំងអស់នោះស្ថិតនៅក្នុងទីក្រុង អកឡេន (Auckland) និងខ្ពស់ជាងតួលេខកាលពីថ្ងៃចុងសប្តាហ៍។

ប្រទេសនូវែលសេឡង់ទទួលបានជោគជ័យក្នុងការគ្រប់គ្រងការឆ្លងជាច្រើនខែរហូតដល់មានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ដែលជាករណីនាំចូលមកពីប្រទេសអូស្ត្រាលីដោយជំរុញឱ្យលោកស្រី អាដឺន (Ardern) បញ្ជាឱ្យមានបិទខ្ទប់នៅទូទាំងប្រទេសភ្លាមៗកាលពីថ្ងៃទី១៧ ខែសីហា។

មកទល់ពេលនេះការផ្ទុះឡើងថ្មីនោះមានអ្នកឆ្លងសរុបចំនួន៩៥៥នាក់ដែលភាគច្រើនត្រូវបានគេរកឃើញនៅក្នុងទីក្រុង អកឡេន (Auckland) ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img