30 C
Phnom Penh
Saturday, July 27, 2024

នូវែលសេឡង់ត្រូវបានបន្តបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ខណៈដែលករណីឆ្លងក្នុងការផ្ទុះឡើងថ្មីៗនេះកើនលើស១០០នាក់

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) បានប្រកាសបន្តការបិទខ្ទប់នៅទូទាំងប្រទេសយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ដោយនិយាយថាការផ្ទុះឡើងនៃវ៉ារ្យង់ Delta បច្ចុប្បន្ននេះនៅមិនទាន់ដល់ចំណុលកំពូលនៅឡើយទេ។

វិធានការបិទខ្ទប់កម្រិតទី៤នោះត្រូវបានបន្តរយៈពេល៣ថ្ងៃទៀតរហូតដល់ពាក់កណ្តាលយប់ថ្ងៃទី២៧ ខែសីហា ខណៈដែលទីក្រុងអកឡេន (Auckland) ដែលជាតំបន់មានការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ-១៩នឹងត្រូវស្ថិតក្រោមការរឹតបន្តឹងរហូតដល់យ៉ាងហោចថ្ងៃទី៣១ ខែសីហា។

លោកស្រី អាដឺន បាននិយាយថា មានទីតាំងជាង៣២០កន្លែងដែលជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ប្រភេទ Delta និងមានអ្នកប៉ះពាល់ប្រមាណ១៣,០០០នាក់ពោលគឺខ្ពស់ជាងការផ្ទុះឡើងមុនៗឆ្ងាយណាស់។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទដដែលនោះនូវែលសេឡង់រាយការណ៍ពីករណីឆ្លងថ្មីចំនួន៣៥នាក់ថែមទៀតដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងការផ្ទុះឡើងថ្មីៗនេះកើនដល់១០៧នាក់៕ 

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img