26 C
Phnom Penh
Saturday, July 27, 2024

នាវាចិន៤ គ្រឿង បើកចូលដែនទឹក ជប៉ុន ជាលើកទី ២

នាវារបស់ចិនចំនួន៤គ្រឿង បានបើកចូលទៅក្នុងដែនទឹករបស់ប្រទេសជប៉ុនជុំវិញប្រជុំកោះ Senkaku ក្នុងសមុទ្រចិនខាងកើតក្បែរកោះ Minamikojima និងកោះ Uotsurijima ។

ចំពោះនាវាទាំងនោះ ត្រូវបានគេរាយការណ៍ថាកំពុងធ្វើនាវាចរក្នុងដែនទឹកដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីនាវានេសាទជប៉ុន និងនាវាឃ្លាំមើល ។

ស្របពេលជាមួយគ្នានេះ ឆ្មាំឆ្នេរសមុទ្របាននិយាយថា ខ្លួនក៏បានបញ្ជូននាវាល្បាត ដើម្បីធានាសុវត្ថិភាពរបស់កប៉ាល់ជប៉ុន និងព្រមាននាវាចិនឱ្យចាកចេញពីដែនទឹករបស់ជប៉ុនជាបន្ទាន់ផងដែរ ។

ទន្ទឹមនោះ សកម្មភាពនេះគឺជាលើកទី ២ ហើយក្នុងឆ្នាំនេះដែលនាវាចិនត្រូវបានគេប្រទះឃើញនៅក្នុងដែនទឹករបស់ប្រទេសជប៉ុនជុំវិញប្រជុំកោះ Senkaku ដោយលើកទី ១ បានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ។

ពីមុន ប្រជុំកោះ Senkaku ដែលចិនហៅថា កោះ Diaoyu ស្ថិតក្រោមការគ្រប់គ្រងចិនតាំងពីបុរាណកាលរហូតដល់ចុងសតវត្សទី១៩ នៅពេលដែលប្រទេសជប៉ុនបានទាមទាកោះដែលគ្មានមនុស្សរស់នៅនេះ ហើយនៅក្នុងឆ្នាំ ១៩៧១ ក្រោមកិច្ចព្រមព្រៀងប្តូរ កោះអូគីណាវ៉ា សហរដ្ឋអាមេរិកបានបញ្ជាក់ការទាមទារប្រជុំកោះមួយនេះចូលមកក្នុងដែនទឹកជប៉ុនវិញ ។

បច្ចុប្បន្ន ប្រជុំកោះ Senkaku គឺជប៉ុនជាអ្នកគ្រប់គ្រង ខណៈចិន និងតៃវ៉ាន់ ក៏នៅទាមទារ ប្រជុំកោះនេះមកជាដែនទឹករបស់ខ្លួនវិញផងដែរ ។ រដ្ឋាភិបាល ជប៉ុន បានរក្សាកោះនេះ ជាផ្នែកមួយ នៃទឹកដីរបស់ ជប៉ុន ទាំងផ្នែកប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ ហើយជប៉ុនបញ្ជាក់ថា គ្មានបញ្ហាអធិបតេយ្យភាពដែលត្រូវដោះស្រាយជាមួយតែវ៉ាន់ និងចិន ឡើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img