ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ កំពុងជិះម៉ូតូពីរនាក់ប្អូនប្រុសសំដៅទៅចូលរួមកម្មវិធីខួបកំណើតគេ ប៉ុន្តែខណៈដល់ចំណុចផ្លូវ២១៥ ស្រាប់តែជួបគោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ ក៏បានជិះបកក្រោយ ព្រោះខ្លួនគ្មានមួកការពារសុវត្ថិភាព ស្រាប់តែសមត្ថកិច្ចម្នាក់ បានប្រេីវិទ្យុទាក់ទងវាយទៅលេីសំដៅចំក្បាល បណ្តាលឱ្យបែកឈាម និងធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ នារីរងគ្រោះ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្យាបាលរបួសមួយកន្លែង រួចបានធ្វើការសំនូមពរទៅកាន់អ្នកសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយដេីម្បីរកយុត្តិធម៌ជូន ដោយខ្លួនព្រមទទួលកំហុសថា គ្មានមួកការពារ និងបានជិះបកក្រោយពិតមែន តែមិនគួរសមត្ថកិច្ចប្រើហិង្សារបែបនេះមកលើខ្លួននោះទេ។


ទោះយ៉ាងនេះក៏ដោយ បច្ចុប្បន្នម៉ូតូរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំជនរងគ្រោះ ចូលខ្លួនទៅដោះស្រាយ តាមនីតិវិធី
ច្បាប់។ ករណីនេះកំពុងមានការចាប់អារម្មណ៍ពីមហាជនអ្នកលេងបណ្តាញសង្គមហ្វេសបុក ដោយធ្វេីការរិះគន់ទៅលេីសមត្ថកិច្ចដែលជាអ្នក
អនុវត្តច្បាប់ថា មិនគួរប្រេីអំពើហិង្សាដូចនេះទេ ដែលជាការជះឥទ្ធិពលអាក្រក់ក្នុងសង្គមដែលមានច្បាប់៕












https://fb.watch/7V7teQofip/ ( វីដេអូ )
អត្ថបទ និងរូបភាពដោយះ Puthi News