27 C
Phnom Penh
Tuesday, February 7, 2023

នាយករដ្ឋមន្រ្តីជប៉ុនចាប់ផ្តើមចេញដំណើរ ដើម្បីបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប និងអាមេរិកខាងជើង

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះ បានធ្វើដំណើរចាកចេញពីប្រទេសជប៉ុនហើយ សម្រាប់ការបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនិងអាមេរិកខាងជើង ដោយមានប្រធានបទសន្តិសុខស្ថិតនៅក្នុងរបៀបវារៈសំខាន់ៗ បន្ទាប់ពីប្រទេសរបស់លោក ទើបតែបានប្រកាសពីការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ លើគោលនយោបាយការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

ចាប់ផ្តើមពីថ្ងៃចន្ទនេះ លោក គីស៉ីដា នឹងធ្វើទស្សនកិច្ចនៅបារាំង អ៉ីតាលី ចក្រភពអង់គ្លេស និងកាណាដា ដែលសុទ្ធតែជាសមាជិក​នៃក្រុមប្រទេស G7 ខណៈឆ្នាំ២០២៣នេះ ជប៉ុនគឺជាប្រធានរៀបចំដឹកនាំកិច្ចប្រជុំកំពូល G7។ គោលដៅទស្សនកិច្ចជើងចុងក្រោយរបស់ លោក គីស៉ីដា គឺសហរដ្ឋអាមេរិក ជាទីដែលរូបលោកនឹងត្រូវជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រ។ វានឹងជា​ទស្សនកិច្ចលើកដំបូងបំផុតរបស់លោក គីស៉ីដា នៅទីក្រុងវ៉ាស៉ីនតោន គិតចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្រ្តីជប៉ុន។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក គីស៉ីដា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចពិភាក្សាជាមួយលោក បៃដិន នឹងបញ្ជាក់ឡើង​វិញ នូវកិច្ចសហប្រតិបត្តិការអាមេរិក-ជប៉ុន ក៏ដូចជាការសម្រេចឱ្យបាននូវតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។ លោក គីស៉ីដា និងលោក បៃដិន ត្រូវគេរំពឹងថា នឹងជជែកអំពីបញ្ហាផ្នែកសន្តិសុខ រួមមានទាំងបញ្ហាសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែនទៀតផង។

មិនតែប៉ុណ្ណោះ បើតាមសេចក្តីរាយការណ៍កន្លងមក ដោយសារព័ត៌មានជប៉ុន យ៉ូមីយូរី ស៉ីមប៊ុន (Yomiuri Shimbun) មេដឹកនាំប្រទេសទាំងពីរ ក៏នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលនឹងរួមបញ្ចូលបញ្ហាកោះតៃវ៉ាន់ និងកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ​ផងដែរ។ បើតាមលោក គីស៉ីដា ផ្ទាល់ លោកនឹងពិគ្រោះអំពីគោលនយោបាយការពារជាតិរបស់ជប៉ុន ដែលត្រូវបានធ្វើកំណែទម្រង់ ជាមួយលោក បៃដិន នៅពេលជួបគ្នា៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img