30 C
Phnom Penh
Saturday, July 27, 2024

នាយករដ្ឋមន្ត្រីថៃប្រឈមនឹងការដកតំណែងទាក់ទិនសំណុំរឿងតែងតាំងរដ្ឋមន្ត្រី

តុលាការកំពូលរបស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បាន ទទួលយកញត្តិតវ៉ាមួយរបស់សមាជិកព្រឹទ្ធសភាថៃមួយក្រុមដែលមានគោលបំណងដកតំណែងនាយករដ្ឋន្ត្រីរបស់លោកសេដ្ឋា ថាវីស៊ីន ទាក់ទិននឹងការតែងតាំងរដ្ឋមន្ត្រីមួយរូប ដែលធ្លាប់ជាប់ទោស។ តុលាការធម្មនុញ្ញថៃ បានទទួល័យកញត្តិដកលោកសេដ្ឋា ចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលដាក់ដោយសមាជិកព្រឹទ្ធសភាចំនួន ៤០រូប ស្ថិតក្រោមច្បាប់ក្រមសីលធម៌ ប៉ុន្តែបានច្រានចោលសំណើសុំព្យូរតួនាទីរបស់លោកសម្រេចចិត្តនាពេលក្រោយទៀត។ដោយរង់ចាំការចៅក្រមបានបោះឆ្នោត ៦ទល់នឹង៣ ដើម្បីទទួលយកញត្តិ និងទុកពេល ១៥ថ្ងៃឱ្យលោក សេដ្ឋា ដើម្បីឆ្លើយតបករណីនេះ។ សំណុំរឿងនេះផ្តោតលើលោក Pichit Chuenban ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីនាពេលថ្មីៗនេះ ដែលជាមនុស្សធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទមើលងាយការផ្តន្ទាទោសរបស់តុលាការក្នុងឆ្នាំ២០០៨។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img