31 C
Phnom Penh
Wednesday, November 6, 2024

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida ប្តេជ្ញាបញ្ចប់វិបត្តិកូវីដ-១៩និងការពារទឹកដី

ស្តាប់អត្ថបទជាសំឡេង

នៅក្នុងការថ្លែងសុន្ទរកថាអំពីគោលនយោបាយជាតិលើកដំបូងនៅក្នុងសភានៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដឹកនាំប្រទេសជប៉ុនចេញពីវិបត្តិកូវីដ-១៩ ហើយការពារទឹកដីនិងពលរដ្ឋរបស់ខ្លួននៅក្នុងបរិយាកាសសន្តិសុខដ៏តានតឹង។

លោក គីស៊ីដា (Kishida) បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃចន្ទដោយជំនួសតំណែងលោក យូស៊ីហ៊ីដិ ស៊ូហ្គា (Yoshihide Suga) ដែលការគាំទ្ររបស់លោកបានធ្លាក់ចុះដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩។

ក្នុងអំឡុងការថ្លែងសុន្ទរកថានោះ លោក គីស៊ីដា (Kishida) បានលើកឡើងជាថ្មីនូវការតាំងចិត្តរបស់លោកដើម្បីដោះស្រាយបញ្ហាបរិត្តផរណា និងបាននិយាយថាលោកនឹងបន្តជាមួយនឹងការបន្ធូរបន្ថយរូបិយវត្ថុ និងយុទ្ធសាស្ត្រសម្រាប់កំណើន។

លោកបានសន្យាផងដែរថានឹងផ្តល់ថវិកាដល់កម្មករមានការងារមិនទៀងទាត់, គ្រួសារដែលមានកូនតូច និងអ្នកដែលមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតដោយសារវិបត្តិកូវីដ-១៩។

ចំពោះកិច្ចការបរទេសនិងសន្តិសុខជាតិ, លោក គីស៊ីដា (Kishida) បាននិយាយថាលោកនឹងការពារសន្តិភាពនិងស្ថិរភាពរបស់ជប៉ុន។ រីឯចំពោះទំនាក់ទំនងជាមួយប្រទេសចិន, លោកបានឲ្យដឹងថាការបង្កើតទំនាក់ទំនងប្រកបដោយស្ថិរភាព និងការរក្សាកិច្ចសន្ទនាគឺជារឿងសំខាន់ ប៉ុន្តែជប៉ុននឹងនិយាយត្រង់ៗដោយមិនខ្លាចចិត្តនៅពេលដែលចាំបាច់៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img