ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៣ ជនសង្ស័យ ២នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីឃាតកម្ម លើបុរសម្នាក់បណ្ដាលឱ្យស្លាប់ កាលពីចុងឆ្នាំ២០២២ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានសម្រេច។ ជនសង្ស័យទាំង ២នាក់ ទី១. មានឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ជាប្ដី ២. ស្រ្តីសង្ស័យមានឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ។
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.02.56.jpeg)
ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែ ការប្រច័ន្ទ ព្រោះមានការទំនាក់ទំនងគ្នាជាមួយ ជនរងគ្រោះដែលខ្លួនកាប់សម្លាប់ ដូច្នេះក៏រៀបគម្រាងសម្លាប់តែម្ដង។
គួរបញ្ជាក់ផងដែរ កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.02.59.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.02.59.jpeg)
សពជនរងគ្រោះជាអំពើឃាតកម្មដោយជនសង្ស័យកាប់ចំកំភួនជើង ខាងស្តាំ និងក្បាលពីលើ ហើយកាប់ចំកបណ្តាលឱ្យដាច់ សពជនរងគ្រោះខាងលើ សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.04.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.04.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.07.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.07.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.15.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.15.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.10.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.10.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.19.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-07-13.03.19.jpeg)
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News