ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ៣០ម៉ឺនដុល្លារសងទៅម្ចាស់បំណុល ។
ជនសង្ស័យនេះឈ្មោះ សិទ្ធិគុណ សក្តិនិ តា អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបុរី ពិភព ថ្មីចំការដូង១ ផ្ទះ លេខ៧៩E០ និង E១ ផ្លូវលេខ៧ ភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ការចាប់ខ្លួនស្ត្រី អាជីវករ ខាងលើនេះត្រូវបាន សមត្ថកិច្ចបង្ហើបឱ្យដឹងថា ជាការអុវត្តតាមដីកាបញ្ជា ឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង យោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់បំណុល។


ឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្ស រាប់អានជាមួយដើមបណ្តឹងហើយបានទៅ ពឹងពាក់រកខ្ចីលុយចំនួន ៣០ម៉ឺនដុល្លារ អាមេរិកដើម្បីយកទៅពង្រីកមុខរបររកស៊ីហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ ដើមបណ្តឹងថាឆក់លុយ បងឯងតែរយៈពេល២០ ថ្ងៃប៉ុណ្ណោះ គេនិងបង្វិល សងវិញហើយ ។
លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បាន ចេញមូលប្បទានប័ត្រ ( សែក ) ១សន្លឹករបស់ ធនាគារដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ អាមេរិកឱ្យទៅដើមបណ្តឹងដើម្បីទូទាត់ប្រាក់ លើបំណុលនោះវិញ។ ប៉ុន្តែដល់ថ្ងៃកំណត់នៅ ពេលដើមបណ្តឹងបាន យកមូលប្បទានបត្រ នោះទៅបើកប្រាក់នៅ ធនាគារស្រាប់តែខាង ធនាគារឆ្លើយតបថាមូលប្បទានប័ត្រនេះគ្មាន សាច់ប្រាក់ទេពេលនោះ ដើមបណ្តឹងក៏បានទំនាក់ទំនងទៅឈ្មោះ សិទ្ធិគុណ សក្តិនិតា ប៉ុន្តែ ទាក់ទងមិនបានរហូត ទើបដើមបណ្តឹងសម្រេច ចិត្តដាក់ពាក្យប្តឹងទៅ សមត្តកិច្ចដើម្បីឱ្យជួយ ចាត់ការតាមផ្លូវច្បាប់។


ករណីដូចបានបញ្ជាក់ តាមអង្គហេតុខាងលើ នេះហើយទើបបាន សមត្ថកិច្ចនាយកដ្ឋាន នគរបាលព្រហ្មក្រសួង ចាប់ខ្លួនស្ត្រីអាជីវកររូប នោះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News