30 C
Phnom Penh
Saturday, October 1, 2022

ធម្មទាននៃការពិចារណាទៅលើអក្សរសាស្រ្តខ្មែរ

អក្សរសាស្រ្តខ្មែរហាក់ដូចចាប់ផ្ដើមធ្លាក់ចុះខុសពីក្បួនខ្នាត ចាប់តាំងពីសម្ដេចព្រះសង្ឃរាជជួនណាត នៅមានព្រះជន្មម៉្លេះ។

មូលហេតុនៃការធ្លាក់ចុះបណ្ដាលមកពីកត្តាជាច្រើន ដូចជា៖

  • ការច្រៀងមិនគោរពទៅតាមសូរសព្ទត្រឹមត្រូវ គឺច្រៀងទៅតាមតម្រូវនៃជើងកាព្យ ដូចជា

ឧ. “សត្វលោក” ត្រូវអានថា “ស័ត.ត្វៈ.លោក “ តែបែរជាច្រៀងថា “សាត់.លោក” ទៅវិញ រីជនានុជនក៏អានថា “សាត់.លោក” ទៅតាមចម្រៀងទៅ

ឧ. “អូនអើយ” ត្រូវអានថា “អូន.ណើយ” តែបែរជាច្រៀងថា “អូន.អើយ ឬ អូន.អឺយ”

  • ការអានខុសសូរសព្ទនៃពាក្យរបស់អ្នកអានព័ត៌មានក្នុងវិទ្យុជាតិ ដែលសម្ដេចធ្លាប់បានទ្រង់ព្រះលិខិតមកឲ្យកែតម្រូវ តែអ្នកអាននៅតែចចេសរឹងរូសពុំព្រមកែតាមឡើយ
  • និន្នាការនៃអ្នកប្រាជ្ញអក្សរសាស្រ្តវ័យក្មេងជំនាន់ក្រោយដែលកែអក្សរសាស្ត្រខ្មែរ

ឧ. “ដើម្បី” សរសេរជា “ដើមបី”, “ចម្ការ” សរសេរជា “ចំការ”, “សម្រាក” សរសេរជា “សំរាក”

ពួកអ្នកប្រាជ្ញថ្មីទាំងនេះ ត្រូវបានសម្ដេចហៅថា “ពួកដង្កូវសុីត្រួយអក្សរសាស្រ្តជាតិ” ឬ “ពួកបំផ្លាញអក្សរសាស្រ្តជាតិ”

  • ក្រោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់សោយព្រះទិវង្គតទៅ ក្រុមអ្នកប្រាជ្ញថ្មីបានបង្កើតពាក្យជាច្រើនទៅតាមទ្រឹស្ដី”ឆ្មូល” ដូចជា “ការទទួល” ទៅជា “ទំនួល”, “ការទាក់ទង” ទៅជា “ទំនាក់ទំនង”, “ការស្នើ “ ទៅជា “សំណើ”…

ក្រោយមក ថ្វីបើសម្ដេចព្រះសង្ឃរាជ ហួត តាត មានចំណេះផ្នែកអក្សរសាស្រ្តប្រហាក់ប្រហែលនឹងសម្ដេចព្រះសង្ឃរាជ ជួនណាតក៏ដោយ ក៏ព្រះអង្គទ្រង់ហាក់ដូចជាមានព្រះហឫទ័យ និងព្រះចិន្ដា “ស្លូត” ជាងសម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងការថ្លែងអន្តរាគមន៍ចំពោះការកែអក្សរសាស្រ្តខ្មែររបស់ក្រុមអ្នកប្រាជ្ញវ័យក្មេងដែរ ហេីយម្យ៉ាងវិញទៀត ស្ថានភាពនៃសង្គ្រាមក៏កាន់តែយ៉ាប់យុឺន បណ្ដាលឲ្យវាមានភាពវឹកវរ ហើយទីបំផុតពួកខ្មែរក្រហមក៏វាយយកក្រុងភ្នំពេញបាន។

ឯកសារយោង៖ បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត