30 C
Phnom Penh
Saturday, July 27, 2024

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងឆ្នាំ២០២៤ ជំរុញ ដោយវិស័យកម្មន្តសាល និង ទេសចរណ៍

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញរបាយការណ៍ចុងក្រោយនៅថ្ងៃទី ១១ ខែមេសា នេះថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦%ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទឹកជាវិជ្ជមានស្សម្រាប់ក៏ណើនក្នុងវិស័យកម្មន្តសាល និងការស្ទះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។ លោកស្រី Jyotsana Varma_ នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បាននិយាយថាទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាជួយសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងក្នុងឆ្នាំ២០២៤ ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២៣ នូវតែមានដំណើរការល្អ ។ លោកស្រីរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។សម្រាប់ឆ្នាំ ២០២៤-២០២៥ សេដ្ឋកិច្ចកម្ពុជា នឹងមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្មវិស័យកម្មន្តសាលីសម្រាប់ការគ្រោងអនុវត្តន៍ពង្រឹងការគ្រប់គ្រងថវិកាជាបណ្តើរៗចាប់ ពីឆ្នាំ ២០២៤ ដើម្បីស្តារីឡើងវិញនូវទុនបម្រុងដែលបានស្រកចុះដោយសារការរីករាលដាលជំងឺកូវីដ១៩កន្លងមក។

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img