26 C
Phnom Penh
Saturday, July 27, 2024

ទំនិញហួសសុពលភាពប្រើប្រាស់ និងខូចគុណភាពប្រមាណ ១តោន ត្រូវបានដកហូតនៅផ្សារនានានៅខេត្ត

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ មន្ត្រីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប.) បានចុះឃ្លាំពិនិត្យតាមបណ្ដាផ្សារ និងទីតាំងលក់ទំនិញនានា នៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ ដោយបានរកឃើញ និងដកហូតបានទំនិញហួសសុពលភាពប្រើប្រាស់ និងខូចគុណភាពចំនួន១ ,០០៥គីឡូក្រាម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

មន្ត្រីជំនាញបានបញ្ជាក់ថា ទំនិញហួសសុពលភាពប្រើប្រាស់ និងខូចគុណភាពទាំងនេះ អាជីវករមួយចំនួនបានបន្តដាក់ឱ្យចរាចរលើទីផ្សារ  ក្នុងនោះ  សាខា ក.ប.ប. ខេត្តកំពង់ធំបានដកហូតបានចំនួន១៩៧គីឡូក្រាម រីឯសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានដកហូតបានទំនិញចំនួន៨០៨គីឡូក្រាម។ ទំនិញដែលដកហូតបានទាំងនោះត្រូវបានយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img