30 C
Phnom Penh
Saturday, July 27, 2024

ទំនប់ចាក់ទឹមត្រូវបានជំនន់ទឹកភ្លៀងកាត់ផ្ដាច់ ជាលើកទី៣ មិនអាចឱ្យសិស្ស និងប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរណ៍ទៅលេងតំបន់ទឹកធ្លាក់ថ្មក្រាលបាន

ខេត្តកំពង់ឆ្នាំង ស្ពានធ្វើដំណើរបណ្ដោះអាសន្ននៅទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុសបានរងការផ្ដាច់ជាថ្មីម្ដងទៀត បន្ទាប់ជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣។

6
   មន្ត្រីរដ្ឋបាលស្រុកទឹកផុស បានឱ្យដឹងថានៅយប់ថ្ងៃទី១១ ខែមករា បន្ទាប់ពីមាន ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យកើតជំនន់ទឹកភ្លៀង បុកផ្តាច់ស្ពាន ដែលកសាងបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរឆ្លងកាត់ជាថ្មីម្ដងទៀត នេះជាការដាច់លើកទី៣ ហើយ។ ការដាច់ស្ពានឆ្លងកាត់នេះបណ្ដាលឱ្យជួបបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ និងសិស្សទៅមកសាលារៀនពិសេសសម្រាប់ភ្ញៀវទេសចរណ៍ដែលតែងតែទៅកំសាន្តនៅទឹកធ្លាក់ថ្មក្រាល ។

យ៉ាងនេះក្តីមន្ត្រីរដ្ឋបាលសាលាស្រុកទឹកផុស អះអាងថា នឹងតភ្ជាប់ឡើងវិញនៅពេលដែលទឹកស្រកអស់។

គួរបញ្ជាក់ដែរថាទំនប់ចាក់ទឹមគឺជាទំនប់មួយដែលកសាងឡើងក្នុងសម័យខ្មែរក្រហមសម្រាប់ស្ទាក់ទឹកយកទៅធ្វើស្រែ ។ ក្រោយមកទំនប់មួយនេះបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរទៅកាន់ទីរមណីយដ្ឋានថ្មក្រាលផងដែរ។ ប៉ុន្តែក្រោយ ពីមានការទប់បិទជាបណ្ដោះអាសន្ន ផ្លូវទឹកមួយនេះ សម្រាប់ការសាងសង់ធារាសាស្ត្រថ្មីមួយ និងបានបង្វែផ្លូវទឹកថ្មី ជំនួសវិញ ពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ មុខទឹកថ្មីមិនអាចទ្រទ្រង់បាន ទើបបណ្ដាលឱ្យបាក់ដាច់ ទំនប់ចាក់ទឹមកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។

ក្រោយពេលទំនប់ចាក់ទឹមបាក់កាត់ផ្ដាច់មិនអាចធ្វើដំណើរបានអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបាន កសាងស្ពានបណ្ដោះអាសន្នសម្រាប់ឱ្យប្រជាពលរដ្ឋ និងសិស្ស ធ្វើដំណើរឆ្លងកាត់ ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ទៅតំបន់ទឹកធ្លាក់ថ្មក្រាល ផងដែរ។

យ៉ាងនេះក្តីការកសាងស្ពានថ្មីនេះបានបាក់ម្ដងជាពីរដងហើយរាប់ទាំងយប់ថ្ងៃទី១១ ខែមករានេះ គឺជាការកាត់ផ្ដាច់លើកទី៣ ផងដែរ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img