26 C
Phnom Penh
Saturday, July 27, 2024

ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មា- ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះមើលស្ថានភាពទឹកជំនន់នៅស្រុកលំផាត់ ខេត្តរតនគិរី

ស្តាប់អត្ថបទជាសំឡេង

រតនគិរី៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ដោយត្រួតពិនិត្យមើលដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅ ស្រុកលំផាត់នៅខេត្តរតនគិរីនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ក្នុងដំណើរការចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង លោកទេសរដ្ឋមន្ត្រីបានត្រួតពិនិត្យមើលតាមរយៈការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដោយបានពិនិត្យមើលពីខាងលើថា តើតំបន់ណាដែលរងផលប៉ះពាល់ រួមជាមួយនឹងការបានចុះអញ្ជើញពិនិត្យ ដោយផ្ទាល់ទៅដល់ភូមិឋានប្រជាពលរដ្ឋ និងទីទួលសុវត្ថិភាព ដែលបានជម្លៀសប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅក្នុងស្រុកលំផាត់នេះដើម្បីទៅកាន់ទីទួលសុវត្ថិភាព។

លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា រយៈពេលពីរថ្ងៃចុងក្រោយនេះ ទឹកទន្លេគឺមានការហក់ឡើងហើយ ក៏ប៉ុន្តែក៏បានស្រកវិញខ្លះដែរប្រសិនបើស្ថានភាពអាកាសធាតុមិនមានភ្លៀងបន្ថែមទៀត ស្ថានភាពទឹកនឹងអាចមានការស្រកទៅវិញនៅក្នុងរយៈពេលប្រមាណជា ១សប្ដាហ៍ទៅមុខទៀតហើយ មួយវិញទៀតប្រជាពលរដ្ឋនៅតំបន់នេះក៏ធ្លាប់មានការជួបប្រទះដោយសារតែបញ្ហាជំនន់ទឹកភ្លៀង ដែលពួកគាត់មានការត្រៀមខ្លួន និងត្រៀមលក្ខណៈជាស្រេចសម្រាប់ការជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព ស្របជាមួយនឹងការយកចិត្តទុកដាក់ពីខាងកងកម្លាំងអន្តរាគមន៍រួមជាមួយនឹងកងកម្លាំងខេត្ត និងស្រុក គឺបានរួមគ្នានៅក្នុងការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពហើយជុំវិញ បញ្ហាជំនន់ទឹកភ្លៀងដែលបង្កផលប៉ះពាល់នៅក្នុងពេលនេះ គឺមានស្ថានភាពប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៩ កន្លងទៅដែលធ្លាប់ប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកលំផាត់នេះ។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី គន់ គីម ស្នើដៃគូជំនួយ ដើម្បីជួយសម្ភារសាងសង់សំណង់រឹងជាទីទួលសុវត្ថិភាពជូនទៅដល់ពលរដ្ឋក្នុងស្រុកលំផាត់នេះ ដែលតែងតែប្រឈមដោយចំនួនទឹកភ្លៀងជារៀងរាល់ឆ្នាំផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img