26 C
Phnom Penh
Saturday, July 27, 2024

ទុស្សេចរន្តឆេះកាប៊ីនភ្លើងក្នុងហាងលក់កាហ្វេ១កន្លែង ផ្អើលពេញបុរីឈូកមាសភ្នំពេញថ្មី

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះទីតាំងលក់កាហ្វេ១កន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម៉ោង៦ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយទីតាំងជាផ្ទះល្វែងស្ថិតនៅក្នុងបុរីឈូកមាស ស្ថិតនៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ហាងបានឱ្យដឹងថា ពីដំបូងខ្លួនកំពុងនៅខាងលើផ្ទះ ខណៈដែលចុះមកខាងក្រោមបើកទ្វារកណ្តាលផ្ទះចេញមកក្បែរម៉ាស៊ីនកាហ្វេ ស្រាប់តែឃើញមានភ្លើងឆេះ ក្នុងកាប៊ីនប្រព័ន្ធភ្លើង ដោយភ័យពេក ខ្លួនក៏បានទាញទ្វារបិទវិញរួចរត់ឡើងទៅខាងលើតែម្តង។

គួរបញ្ជាក់ផងដែរថា ករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ នៅក្នុងនោះ មានផ្ទះ៣ល្វែង រងការឆាបឆេះផ្នែកខាងមុខ ចំណែកឯប្រជាពលរដ្ឋ ក៏មានការព្រួយបារម្មណ៍ ព្រោះឧស្សាហ៍មានករណីបែបនេះកើតឡើងនៅក្នុងបុរីខាងលើ។

ក្រោយពេលកើតហេតុ កម្លាំងអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ បានយករថយន្តមកដល់ទីតាំងកើតហេតុចំនួន២គ្រឿង បាញ់ទឹកអស់១គ្រឿង ដោយធ្វើឱ្យអគ្គិភ័យ រលត់ទាំងស្រុងនៅម៉ោង៦និង៤០នាទីផងដែរ៕

អត្ថបទនិងរូបភាពដោយ Puthi News

អានបន្ត

spot_img