31 C
Phnom Penh
Saturday, July 27, 2024

ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កំពុងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៦,៦៨៦គ្រួសារ និង៧៣៦គ្រួសារ ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ទឹកជំនន់កំពុងប៉ះពាល់ ដល់ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក និងស្រុកម៉ាឡៃ។ ក្នុងចំណោម៦ស្រុក/ក្រុងដែលរងគ្រោះដោយទឹកជំនន់ក៏បានប៉ះពាល់លិចផ្ទះប្រជាពលរដ្ឋចំនួន ៦,៦៨៦ គ្រួសារ និងជម្លៀសរកទីទួលសុវត្ថិភាពចំនួន ៧៣៦គ្រួសារ។នេះបើយោងតារបាយការណ៍គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងរបាយការណ៍ក៏បានឱ្យដឹងដែរថា ទន្ទឹមនឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋយ៉ាច្រើននេះ ក៏បានប៉ះពាល់ដំណាំកសិកម្ម លិចស្រូវចំនួន ៥,០០០ហិកតា លិចដំណាំរួមផ្សំចំនួន ៣០៩ហិកតា និងលិចសាលារៀនចំនួន ១០កន្លែង លិចវត្តចំនួន ២វត្ត ហើយទឹកលិចហូរកាត់ផ្លូវមានចំនួន ១២៧ខ្សែ ដែលមានប្រវែង ៨១គីឡូម៉ែត្រ ផងដែរ។

ដោយឡែក គ្រោះដោយទឹកជំនន់ដែលកំពុងប៉ះពាល់លិចលង់ផ្ទះសំបែងប្រជាពលរដ្ឋក្នុងស្ថានភាពធ្ងន់ធ្ងរនៅស្រុកមង្គលបូរីបានប៉ះពាល់ចំនួន ៦ឃុំ លិចផ្ទះសំបែងប្រជាពលរដ្ឋ ៩២៣គ្រួសារ ជម្លៀសរកទីទួលសុវត្ថិភាព ២កន្លែង ស្មើនឹង ៨៧គ្រួសារ មានមនុស្សចំនួន ៣៤៧នាក់។ ចំណែកក្រុងសិរីសោភ័ណ បានប៉ះពាល់ចំនួន ៧សង្កាត់ បណ្តាលលិចផ្ទះសំបែងប្រជាពលរដ្ឋមានចំនួន ២,៣៤៩គ្រួសារ ស្មើនឹងចំនួន ៩,៤៥៩នាក់ ជម្លៀសរកទីទួលសុវត្ថិភាពចំនួន ៧កន្លែង មានចំនួន ៦១៧គ្រួសារ ស្មើនឹង ២,៥០០នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី និងបានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឱ្យត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img