27 C
Phnom Penh
Saturday, December 14, 2024

ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បន្តហក់ឡើង៤ហ៊ុនបន្ថែមទៀត ខណៈពលរដ្ឋរាប់រយនាក់ត្រូវបានជន្លៀស

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មានសភាពហក់ឡើងចំនួន ៤ហ៊ុន បើធៀបនឹងថ្ងៃទី២៨ ដោយសារតែទឹកបន្តធ្លាក់ចុះមកពីស្រុកម៉ាឡៃ និងស្ទឹងបវេល នៃខេត្តបាត់ដំបង បានធ្វើឱ្យភូមិសាស្ត្រស្រុកមង្គលបូរី ចាប់ពីឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់ បានរងផលប៉ះពាល់នៅចំណុចដីទំនាបខ្លះៗ និងប៉ះពាល់ផលដំណាំស្រូវ និងដំឡូងជាដើម។

លោក សៃ ឡៅ មេឃុំបត់ត្រង់ បានលើកឡើងថា បើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេ ទឹកអាចនឹងស្រកទៅវិញក្នុងពេលឆាប់ៗ ដោយសារតែទឹកជំនន់ឆ្នាំនេះមានសភាពមិនទាន់ធំដូចឆ្នាំមុនទេ។ ទោះយ៉ាងនេះក៏ដោយ ប្រជាពលក្នុងឃុំបត់ត្រង់បានប៉ះពាល់ចំនួន ៧៩១គ្រួសារ មានមនុស្សចំនួន ៣១៥៨នាក់(ស្ត្រី១៥៦៣នាក់) ក្នុងនោះបានជម្លៀសទៅកាន់ទីទួលសវត្ថភាពមានមានចំនួន ១៧៣គ្រួសារ ស្មើនឹងចំនួន ៦៦២នាក់(ស្រី២៨២នាក់) និងបានប៉ះពាល់ផលដំណាំស្រូវចំនួន ១៨៥គ្រួសារ ស្មើនឹងចំនួន ២២៥ហិកតា។

ក្នុងនោះដែរ ចាប់តាំងពីមានទឹកជំនន់បានវាយប្រហាមកលើស្រុកមង្គលបូរី លោកឃើញមានការយកចិត្តទុកដាក់ខ្លាំងបំផុតពីសំណាក់អភិបាលខេត្ត កងកម្លាំងទាំង៣ (យោធា កងរាជអាវុធហត្ថ និងនគរបាល) ជាពិសេស នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចុះត្រួតពិនិត្យ ជួយសង្គ្រោះពលរដ្ឋគ្រប់ច្រកល្ហកទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់តង់ជំរក គ្រឿងឧបភោគបរិភោគ ដល់ពួកគាត់បានគ្រប់គ្រាន់។

ជាមួយគ្នានេះក៏មានកាតយកចិត្តទុកដាក់ពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់មន្ត្រី ពេទ្យនៅលើទីតាំងទីទួលសុវត្ថភាពដើម្បីថែទាំពលរដ្ឋឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ពិសេសកូវីដ-១៩ និងការពារសត្វអសិរពិសផ្សេងៗ។ ក្រៅពីនេះ អាជ្ញាធរក៏មានការយកចិត្តទុកដាក់ទៅលើបញ្ហាចរន្តអន្គិសនីខ្លាចដាច់ ឬឆក់ពលរដ្ឋ និងបានផ្សព្វផ្សាយដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នកូនចៅ ចំពោះការចុះលេងទឹកដែលអាចលង់ជាដើម។ ទោះយ៉ាងនេះក៏ដោយ មកដល់ពេលនេះមិនទាន់មានប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយសារលង់ទឹក ឆក់ខ្សែភ្លើង និងសត្វអសិរពិសចឹក ឬខាំនៅឡើយទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img