30 C
Phnom Penh
Saturday, July 27, 2024

ទឹកជំនន់ចាប់ផ្តើមឡើងពេញស្ទឹងមង្គលបូរី និងហូរកាត់ខ្នងប្រឡាយហេីយ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ទឹកជំនន់បានចាប់ផ្តើមឡើងពេញស្ទឹងមង្គលបូរីហេីយ និងបានហូរកាត់ខ្នងប្រឡាយជាបណ្តើរៗនៅចំណុចភូមិសឿ ឃុំសឿ​ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ស្ថានភាពនេះអាជ្ញាធរបានចុះពិនិត្យស្ថានភាពទឹក ដេីម្បីត្រៀមជម្លៀសប្រជាពលរដ្ឋណាដែលលិចលង់ទៅទីទួលសុវត្ថិភាពមុន។​ នេះបើយោងតាមការ​ឱ្យដឹងពី​លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី។ 

លោកអភិបាលស្រុកមង្គលបូរី បានបញ្ជាក់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១​ នេះថា​ កម្រិតបរិមាណទឹកក្នុងពេលនេះ ក្រុមការងារស្រុកមង្គលបូរី នៅគ្រប់គ្រងបាននៅឡេីយ​ ប៉ុន្តែប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ តូចៗ និងត្រៀមខ្លួនចំពោះបញ្ហាគ្រោះទឹកជំនន់នេះ។ ស្ថានភាពកម្រិតទឹកស្ទឹងមង្គលបូរី កំពុងហក់ឡើងយ៉ាងគំហុកក្នុងឃុំសឿ ហើយបើទឹកនៅតែបន្តភ្លៀង និងមានទឹកហូរធ្លាក់មកពីប្រទេសថៃទៀតនោះ​ នឹងត្រូវប្រកាសអាសន្នចំនួន​ ៤ឃុំ មាន ឃុំបត់ត្រង់ រហាត់ទឹក ចំណោម និងឃុំសឿ។ 

ទន្ទឹមនឹងនេះ​ លោកអភិបាលស្រុក​ ក៏បានណែនាំដល់ប្រជាពលរដ្ឋ មន្ត្រី និងអ្នកពាក់ព័ន្ធ​ ត្រូវមានការប្រុងប្រយ័ត្ន បង្ការ​ ការពារគ្រោះថ្នាក់ការខូចខាត និងរកវិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹកទុកជាដើម។​ ក្រៅពីនេះក៏ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការពារជំងឺឆ្លងនានា៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img