26 C
Phnom Penh
Tuesday, February 7, 2023

ទីបំផុតលោក Kevin McCarthy ជាប់ឆ្នោតជាប្រធានថ្មីនៃសភាតំណាងរាស្រ្តអាមេរិក

វ៉ាស៉ីនតោន៖ នៅទីបំផុតលោក ខេវិន ម៉ាកខាធី (Kevin McCarthy) ត្រូវបានតែងតាំងជា ប្រធានថ្មីនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកហើយ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីផ្ទៃក្នុងគណបក្សសាធារណរដ្ឋ និយាយពុំត្រូវគ្នាអស់រយៈពេលប៉ុន្មានថ្ងៃ ក្នុងការបោះឆ្នោតគាំទ្ររូបលោក ឱ្យឡើងកាន់​មុខតំណែងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

យោងតាមគោលការណ៍កំណត់ លោក McCarthy ដែលមានវ័យ៥៧ឆ្នាំ ត្រូវការសំឡេងគាំទ្រភាគច្រើនធម្មតាគឺចំនួន២១៨សំឡេង ក្នុងចំណោម​សមាជិកសភាតំណាងរាស្រ្តអាមេរិក សរុបទាំងអស់៤៣៥នាក់ ដើម្បីអាចជាប់ជាប្រធានបាន។ ប៉ុន្តែវាបានក្លាយជាការបោះឆ្នោតជ្រើសរើស​ប្រធាន ដែលប្រើពេលយូរបំផុត ក្នុងរយៈពេល១៦០ឆ្នាំចុងក្រោយនេះ ដោយសារតែបក្សសាធារណរដ្ឋដែលមានការខ្វះគំនិតគ្នាស៉ីជម្រៅ បានចំណាយពេលបោះឆ្នោតសរុបដល់ទៅ១៥ជុំ ក្នុងពេល៤ថ្ងៃ ដើម្បីអាចរកច្រកចេញរួច បន្ទាប់ពីសមាជិកមួយក្រុម ជំទាស់នឹងការតែងតាំង​លោក McCarthy។

គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋ ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក បានជួបបញ្ហាខាងលើ ដោយសារតែខ្លួន​ទទួលជ័យជម្នះ ជាមួយអាសនៈត្រឹម២២២ ប៉ុណ្ណោះ ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ទល់នឹង​អាសនៈចំនួន២១២ របស់បក្សប្រជាធិបតេយ្យ ដែលតិចជាងការរំពឹងទុកឆ្ងាយ ជាហេតុធ្វើឱ្យភាពរាំងស្ទះ អាចកើតមានឡើងយ៉ាងដូច្នោះ នៅពេលមានការជំទាស់ពីសមាជិកបក្សខ្លួនផ្ទាល់។ ដោយឡែក អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី នៃគណបក្សប្រជាធិបតេយ្យ ដែលបានកាន់តំណែងនេះជាលើកទី២ ចាប់តាំងពីឆ្នាំ២០១៩ មក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img