31 C
Phnom Penh
Wednesday, November 6, 2024

ទីក្រុងធំជាងគេនៅវៀតណាមនឹងបន្តអនុវត្តវិធានការរឹតបន្តឹងដើម្បីទប់ទល់នឹងការឆ្លងវីរុសកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាម  នៅថ្ងៃចន្ទនេះ  បានរាយការណ៍ថា  ទីក្រុងហូជីមិញនឹងបន្តអនុវត្តវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩  ខណៈដែលរដ្ឋធានីហាណូយ  និងខេត្តមួយចំនួនបានស្វះស្វែងរកការបន្ធូរបន្ថយការរឹតបន្តឹង  ហើយអាជ្ញាធរអាកាសចរណ៍បានស្នើឱ្យបើកដំណើការជើងហោះហើរក្នុងស្រុកឡើងវិញ។

អាជ្ញាធរទីក្រុងហូជីមិញបានឱ្យដឹងថា  ការបន្តអនុវត្តវិធានការរឹតបន្តឹងរហូតដល់ចុងខែកញ្ញានេះ  គឺជាការចាំបាច់ដើម្បីញែកចង្កោមនៃការឆ្លង បង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩  និងបង្ការកុំឱ្យមន្ទីរពេទ្យជោរជន់ទៅដោយអ្នកជំងឺកូវីដ-១៩  នៅក្នុងទីក្រុងនេះដែលមានពលរដ្ឋរស់នៅ៩លាននាក់។

ថ្វីបើការចាក់វ៉ាក់សាំងកូវីដ-១៩  សម្រេចបានជាង១លានដូស ជារៀងរាល់ថ្ងៃនាមួយរយៈពេលចុងក្រោយនេះក៏ដោយ  ក៏ប្រទេសវៀតណាមនៅតែជាប្រទេសមានអត្រាចាក់វ៉ាក់សាំងទាបជាងគេបំផុតមួយក្នុងតំបន់  ដោយបានចាក់វ៉ាក់សាំងឱ្យពលរដ្ឋបានតែ៥,២% ប៉ុណ្ណោះនៃចំនួនពលរដ្ឋ៩៨លាននាក់។ 

ប្រទេសវៀតណាមមានអ្នកឆ្លងវីរុសកូវីដ-១៩  ជាង ៦១០ ០០០នាក់  និងមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន១៥ ០០០នាក់ ដែលភាគច្រើនគឺចាប់តាំងពីខែឧសភាមក  ហើយ ៨០%  នៃអ្នកស្លាប់  និងពាក់កណ្ដាលនៃចំនួនអ្នកឆ្លងសរុបគឺចេញពីទីក្រុងហូជីមិញ។

កន្លងមក  វៀតណាមធ្លាប់ជាប្រទេសមួយទទួលបានជោគជ័យ ក្នុងការទប់ឱ្យករណីឆ្លងវីរុសកូវីដ-១៩  ស្ថិតនៅក្នុងកម្រិតមួយទាបតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ  និងការតាមដានរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកឆ្លងបានលឿន,  ការគ្រប់គ្រងការចេញចូលតាមព្រំដែន  រួមនិងវិធានការចត្តាឡីស័ក។

ប៉ុន្តែការផ្ទុះឆ្លងថ្មីៗជាចង្កោមនៃវីរុសកូវីដ-១៩  ចាប់តាំងពីចុងខែមេសាមក  បានបំផ្លាញជោគជ័យនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img