26 C
Phnom Penh
Saturday, July 27, 2024

ទស្សនៈចំពោះសិល្បៈ

ស្តាប់អត្ថបទជាសំឡេង

  • សិល្បៈ គឺជាស្នាដៃរបស់មហាជន។
  • សិល្បៈ គឺជាការងារដោយផ្ទាល់រវាងមនុស្ស និងមនុស្ស មនុស្ស និងធម្មជាតិ មនុស្ស និង វាសនាអនាគតរបស់ខ្លួន។
  • សិល្បៈ ជាកញ្ចក់សម្រាប់ឆ្លុះធម្មជាតិ និងឆ្លុះសង្គម។
  • សិល្បៈ ជាភស្តុតាងដែលមនុស្សស្គាល់ធម្មជាតិ ស្គាល់សង្គម និងស្គាល់ពីសតិអារម្មណ៍របស់មនុស្ស។
  • សិល្បៈ គឺជាការបកប្រែរបស់ធម្មជាតិពិតៗ រស់រវើកនៅជុំវិញខ្លួន ប្រកបដោយចិត្តរំភើប និងមនុស្សធម៌ជាទីបំផុត។
  • សិល្បៈ ឬស្នាដៃ គឺជាការប្រដេញទៅរកអាថ៌កំបាំងទាំងឡាយ ដែលមាននៅក្នុងធម្មជាតិ និងក្នុងសង្គម។
  • សិល្បៈ គឺជាទ្រង់ទ្រាយរបស់សញ្ញាណសង្គម។
  • សិល្បៈ មិនមែនជាមុខរបរ តែគឺជាទេពកោសល្យ។
  • អ្វីដែលល្អក្នុងធម្មជាតិ មិនមែនសុទ្ធតែជាសិល្បៈទាំងអស់ទេ តែអ្វីដែលជាសិល្បៈ សុទ្ធតែល្អទាំងអស់។
  • កត្តាពីរដែលល្អ នាំឱ្យសិល្បៈរីកចម្រើន ស្ថិតស្ថេរ គឺ៖ ទី១ ត្រូវមានការរិះគន់ (តាមមូលដ្ឋានទ្រឹស្ដី) និងទី២គឺ៖ ត្រូវមានការលើកទឹកចិត្ត។
  • អ្នកសរសេររឿងល្ខោន គឺជាអ្នកលេងល្បែងបញ្ញាមួយរូបដ៏ពូកែបំផុត។

គ្រូ នឹង សិស្ស
គឹម ពេជ្រពីរនន់

អត្ថបទ ដោយលោក គឹម ពេជ្រពីរនន់

អានបន្ត

spot_img