29 C
Phnom Penh
Thursday, May 30, 2024

ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និង គណបក្សប្រជាជនបដិវត្តន៍ឡាវ

ឯកភាពគ្នាខ្ពស់ក្នុងការបន្តពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាពសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ
ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាខ្ពស់ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរនិងប្រទេសទាំងពីរ ក៏ដូចប្រទេស ទសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបីនិងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ នឹងការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំងក្នុង តំបន់ និង ពិភពលោក។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៤។ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលដឹកនាំ ដោយឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ នឹងថ្នាក់ដឹកនាំកំពូលនៃគណបក្សក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំកំពូល លើកទី១៤ នៅ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាលយោគយល់គ្នានិងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img