30 C
Phnom Penh
Saturday, July 27, 2024

ថ្ងៃយុទ្ធការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ កំពុងដំណើរការដោយរលូន

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ថ្ងៃដំបូងនៃដំណើរការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំង ១៤ខណ្ឌ ក្នុងសង្កាត់១០៥ និងទីតាំងចាក់វ៉ាក់សាំំងសរុបចំនួន៤២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ ឪពុកម្តាយ ឫអាណាព្យាបាលទាំងអស់បានសម្តែងក្តីត្រេកអរ រីករាយ និងអរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំរកវ៉ាក់សាំងមកចាក់ជូនកូនៗពួកគាត់ ដើម្បីការពារជំងឺកូវីដ-១៩ និងឈានទៅដំណើការបើកសាលារៀនឡើងវិញ។

សូមបញ្ជាក់ថា ដំណើរចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ ដល់ក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្ដើមពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង៨ព្រឹក ដល់ម៉ោង១៧ល្ងាច យុទ្ធនាការនេះ ធ្វើឡើងនៅទីតាំងសរុបចំនួន៤២ ក្នុងភូមិសាស្ត្ររាជធានីភ្នំញ៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img