ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ ដំណើរការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅក្នុងភូមិឬស្សី៣ សម្រាប់ដូសទី២ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងសាលាបឋមសិក្សាភូមិឬស្សី។
ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ ឪពុកម្តាយ ឫអាណាព្យាបាលទាំងអស់បានសម្តែងក្តីត្រេកអរ រីករាយ និងអរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំរកវ៉ាក់សាំងមកចាក់ជូនកូនៗពួកគាត់ ដើម្បីការពារជំងឺកូវីដ-១៩ និងឈានទៅដំណើការបើកសាលារៀនឡើងវិញ។


សូមបញ្ជាក់ថា ដំណើរចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ ដល់ក្រោម១២ឆ្នាំ នៅក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ សម្រាប់ដូសទី២ បានធ្វើឡើងចាប់តែពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១មកម្លេះហើយនឹងបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
រៀងរាល់ម៉ោង៨ព្រឹក ដល់ម៉ោង១៧ល្ងាច យុទ្ធនាការនេះ ធ្វើឡើងនៅទីតាំងក្នុងសាលាបឋមសិក្សាភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំញ៕








អត្ថបទ នឹង រូបភាពដោយ Puthinews