31 C
Phnom Penh
Saturday, July 27, 2024

ថ្ងៃនេះច្រើនណាស់! កំពង់ឆ្នាំង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៥នាក់ និងស្លាប់០១នាក់

ស្តាប់អត្ថបទជាសម្លេង

កំពង់ឆ្នាំង៖ ថ្ងៃនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាម រយៈការធ្វើតេស្តរហ័សចំនួន៦៥នាក់ និងស្លាប់១នាក់ ខណៈអ្នកជំងឺបានជាសះស្បើយ ចំនួន២៧នាក់។ 

រដ្ឋបាល ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង៦៥នាក់នេះ ជាអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំងចំនួន១៦នាក់ ស្រុកកំពង់ត្រឡាច០៨នាក់ ស្រុកជលគិរី០៤នាក់ ស្រុកបរិបូរណ៍០២នាក់ ស្រុករលាប្អៀរ៣២នាក់ ស្រុកសាមគ្គីមានជ័យ ២នាក់ និងមកពីខេត្តកំពង់ចាមចំនួន០១នាក់។

ដោយឡែកអ្នកស្លាប់ ១នាក់ ដោយសារជំងឺកូវីដ-១៩ ឈ្មោះ ឡាច ឡូ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ ទាក់ទង ដោយផ្ទាល់ ឬត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ”។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ-១៩ សរុបចំនួន៣ ៤៣៥នាក់ ស្រីចំនួន២ ០៩១នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន ២.៨៥២នាក់ ស្រីចំនួន ១.៧៦៨នាក់ ស្លាប់សរុបចំនួន៩៩នាក់ ស្រីចំនួន៦០នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន៤៨៤នាក់ ស្រីចំនួន២៦៣នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img