30 C
Phnom Penh
Saturday, July 27, 2024

ត្រឹមមួយថ្ងៃអាមេរិកជម្លៀសមនុស្ស ៣ពាន់នាក់ចេញពីរដ្ឋធានីកាប៊ុល ក្នុងគ្រាមានចលាចលនៅអាកាសយានដ្ឋាន

មន្រ្តីសេតវិមានបាននិយាយថា អាមេរិកបានជម្លៀសមនុស្សប្រហែល ៣ពាន់នាក់ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះបានបន្ថែមថា មនុស្សជិត ៣៥០នាក់នៅក្នុងចំណោមទាំង ៣ពាន់នាក់ដែលត្រូវបានជម្លៀសចេញនោះ គឺជាពលរដ្ឋអាមេរិក។

មន្រ្តីរូបនោះបាននិយាយថា «អ្នកដែលត្រូវបានជម្លៀសចេញបន្ថែមនេះ រួមមានសមាជិកគ្រួសាររបស់ពលរដ្ឋអាមេរិក, អ្នកបានដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេស និងក្រុមគ្រួសាររបស់ពួកគេ និងពលរដ្ឋអាហ្វហ្គានីស្ថានដែលងាយរងគ្រោះ»។

យោងតាមមន្ត្រីសេតវិមាន មនុស្សសរុបប្រមាណ ៩ពាន់នាក់ហេីយត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថានដោយយោធាអាមេរិកចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក។

មន្ត្រីសម្ព័ន្ធ ណាតូ (NATO) ម្នាក់នៅថ្ងៃសុក្រនេះបាននិយាយថា មនុស្សជាង ១ម៉ឺន៨ពាន់នាក់ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុលតាមយន្តហោះ ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់រដ្ឋធានីរបស់អាហ្វហ្គានីស្ថាននេះមក ។

ជាមួយគ្នានេះមន្ត្រីសម្ព័ន្ធ ណាតូ (NATO) ក៏បានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដេីម្បីជម្លៀសពលរដ្ឋចេញ ក្នុងគ្រាដែលការរិះគន់បានកេីនឡេីងចំពោះការដោះស្រាយរបស់ប្រទេសលោកខាងលិចទាក់ទងនឹងវិបត្តិជនភៀស

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img