30 C
Phnom Penh
Saturday, July 27, 2024

ត្រីរាប់លានក្បាលងាប់នៅប្រទេសវៀតណាម ខណៈរលកកម្ដៅបានឆាបឆេះតំបន់អាស៊ីអាគ្នេយ៍

ត្រីរាប់លានក្បាលបានងាប់ នៅអាងស្តុកទឹកមួយ ក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ដោយអ្នកស្រុក និង ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា មានរលកកំដៅដ៏សាហាវ ហើយការគ្រប់គ្រងបឹងត្រូវស្តីបន្ទោស។ ដូចជាតំបន់អាស៊ីអាគ្នេយ៍ជាច្រើនដែលថ្មីៗនេះសាលារៀនត្រូវបានបង្ខំឱ្យបិទមុនកាលកំណត់ហើយការប្រើប្រាស់អគ្គិសនីបាកើនឡើងខណៈភាគខាងត្បូង និងភាគកណ្តាលប្រទេសវៀតណាមត្រូវបានដុតបំផ្លាញដោយសារកំដៅដ៏សាហាវ។ត្រីទាំងអស់នៅអាងស្តុកទឹក Song May បានងាប់ដោយសារខ្វះទឹក។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតំបន់នេះមិនមានភ្លៀងធ្លាក់ច្រើនសប្តាហ៍ហើយទឹកនៅក្នុងអាងមានកម្រិតទាបពេកសម្រាប់សត្វអាចរស់បាន។អ្នកស្រុកឈ្មោះNghiaបាននិយាយថាការគ្រប់គ្រងអាងស្តុកទឹកពីមុនបានបង្ហូរចេញដើម្បីជួយសង្គ្រោះដំណាំនៅខាងក្រោមទឹក។ប៉ុន្តែឥឡូវពួកគេបានព្យាយាមជួសជុលអាងនេះដោយបូមយកភក់ចេញដើម្បីឲ្យត្រីមានកន្លែងនិងទឹកច្រើន។ទោះជាយ៉ាងណាក៏ដោយកិច្ចប្រឹងប្រែងមិនបានសម្រេចហើយមិនយូរប៉ុន្មានព័ត៌មានក្នុងស្រុកបានរាយការណ៍ថាត្រីដែលមានប្រមាណដល់ទៅ 200 តោនអាចនឹងងាប់។កាសែត Tuoi Tre បានរាយការណ៍ថាក្រុមហ៊ុនទទួលបន្ទុកគ្រប់គ្រងបឹងនេះបានចាប់ផ្តើមការបូមខ្សាច់នៅដើមឆ្នាំ2024ដោយដំបូងឡើយគ្រោងនឹងបញ្ចេញទឹកបន្ថែមទៅក្នុងអាងស្តុកទឹកសម្រាប់ត្រី។កាសែតនេះបានរាយការណ៍ថា “ប៉ុន្តែដោយសាររលកកំដៅមិនឈប់ឈរ វិនិយោគិនបានបញ្ចេញទឹកចូលទៅក្នុងតំបន់ខាងក្រោមដែលនាំឱ្យកម្ពស់ទឹកធ្លាក់ចុះ។ ជាលទ្ធផល ត្រីបានងាប់យ៉ាងច្រើន”។ អាងស្តុកទឹក គឺជាប្រភពទឹកសម្រាប់ដំណាំនៅស្រុក Trang Bom និង ស្រុក Vinh Cuu នៃខេត្ត Dong Nai។ អាជ្ញា ធរកំពុងតាមដានហេតុការណ៍នេះខណៈកំពុងស្រង់យកត្រីដែលងាប់ចេញជាបន្ទាន់។លោក Nghia បាននិយាយថា “យើងសង្ឃឹមថា អាជ្ញាធរនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកែលម្អស្ថានភាព”។ យោងតាមអ្នកព្យាករណ៍អាកាសធាតុ សីតុណ្ហភាពនៅខេត្តDong Nai ចម្ងាយ 100គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងហូជីមិញ បានឡើងដល់ 40 អង្សាសេក្នុងខែមេសា ដែលបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់ ដែលបានកត់ត្រាក្នុងឆ្នាំ1998។ សីតុណ្ហភាពកើនឡើងក៏ប៉ះពាល់ដល់ប្រទេសជិតខាងកម្ពុជាផងដែរ ដែល កម្រិតខ្ពស់អាចឡើងដល់ 43 អង្សាសេ។ចំណែកនៅប្រទេសថៃ ការប្រើប្រាស់អគ្គិសនីបានកើនឡើងដល់កំណត់ត្រាថ្មី កាលពីថ្ងៃអង្គារ ខណៈសីតុណ្ហភាពក្នុងខេត្ត Udon Thani ភាគឦសានបានឡើងដល់ ៤៤ អង្សាសេ៕ AFP

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img