31 C
Phnom Penh
Monday, November 11, 2024

តែមានអ្នកស្លាប់ និងឆ្លងថ្មី ! ខេត្តបាត់ដំបង ថ្ងៃនេះ មានអ្នកស្លាប់ម្នាក់ទៀត និងអ្នកឆ្លងថ្មីចំនួន៨២នាក់ ភាគច្រើនពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ

ស្តាប់អត្ថបទជាសម្លេង

នៅតែមានអ្នកស្លាប់ និងឆ្លងថ្មី ! ខេត្តបាត់ដំបង ថ្ងៃនេះ មានអ្នកស្លាប់ម្នាក់ទៀត និងអ្នកឆ្លងថ្មីចំនួន៨២នាក់ ភាគច្រើនពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ទៀត ភេទប្រុស អាយុ៦៣ឆ្នាំ នៅស្រុកឯកភ្នំ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ និងបានរកឃើញអ្នកមានវិជ្ជមានថ្មី ចំនួន៨២នាក់ បន្ថែមទៀត ដែលបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងខេត្តបាត់ដំបង កើនដល់ ៦ ១៧៣ នាក់ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ដែលផ្តល់មកភ្នាក់ងារ ពុទ្ធិញូវ ប្រចាំខេត្តបាត់ដំបងនៅយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ។

ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលរកឃើញថ្មីទាំង៨២នាក់ នេះ ក្នុងនោះមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥៥នាក់ ជាពលករមកពីប្រទេសថៃចំនួន២៧នាក់ និងបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន៥៧នាក់។

យ៉ាងណាក៏ដោយ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបន្តធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំ ៣ការពារបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១-៩ រហូតមកដល់ពេលនេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៦ ១៧៣នាក់ បានព្យាបាលជាសះស្បើយចំនួន៥ ១២៥ នាក់ មានករណីស្លាប់ចំនួន៨៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន៩៦៣នាក់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img