ភាពឯកាមិនមែនកេីតចេញអំពីការនៅតែម្នាក់ឯងនោះទេ។ ភាពឯកាកេីតចេញអំពីសេចក្តីត្រូវការអ្នកដទៃ និងការទាមទារការយល់ចិត្តអំពីអ្នកដទៃប៉ុណ្ណោះ !
ប៉ុន្តែ ការនៅតែម្នាក់ឯងដោយគ្មានការទាមទារការយល់ចិត្ត និងសេចក្តីស្រលាញ់អំពីនរណាម្នាក់នោះ ឲ្យឈ្មោះថាឯករាជ្យ គឺឯករាជ្យផុតចេញអំពីហ្វូងគំនិតដែលស៊ាំញាំទាំងឡាយ។
ជីវិតមិនចាំបាច់ទាល់តែស្របតាមបំណងរបស់យើងទេីបហៅថាជីវិតមានន័យនោះទេ ព្រោះអ្វីៗមិនចេះតែបានតាមចង់ឯណា។
ជីវិតរបស់នរជនណាដែលចេះស្របតាមដំណេីរ នរជននោះទេីបអោយឈ្មោះថា ជាអ្នកមានភាពសម្បូរបែប និងមានន័យបំផុត។
បុគ្គលណាចេះរកសុខដាក់ខ្លួនឲ្យឈ្មោះថា អ្នកឆ្លាត រីឯបុគ្គលណាមានស្មារតីស្វាគមន៍ទទួលយកសេចក្តីទុក្ខដែលមកកាន់ជីវិត ដោយមិនមានការធុញទ្រាន់ បុគ្គលនោះឲ្យឈ្មោះថាមានភាពចាស់ទុំក្នុងដំណេីរជីវិតជាពិតប្រាកដ។


បុគ្គលកាលមានទំនុកចិត្តក្នុងដំណេីរធម្មជាតិ បានឃេីញគ្រប់យ៉ាងប្រព្រឹត្តទៅតាមហេតុសមតាមផលដែលមាន ឃេីញថាគ្មាននរណាមានអំណាចអាចធ្វេីអ្វីឲ្យខ្លួនឯងបានសោះឡើយបេីគ្មានហេតុគ្រប់គ្រាន់ទេនោះ។ បុគ្គលនោះកាលឃេីញដូច្នេះ រមែងមានទឹកចិត្តថ្លាផូរផង់ ស្រស់ស្រាយ បេីទោះបីស្ថិតនៅក្រោមសភាពមិនសមប្រកបតាមបំណងក៍ពួកគេនៅតែអាចរស់នៅដោយភាពរឹងមាំបាន ប្រៀបដូចរុក្ខជាតិមានភាពរឹងមាំ ទោះត្រូវកំដៅថ្ងៃខ្លាំងយ៉ាងណាក៍នៅតែបន្តចាក់ឫសគល់ទៅក្នុងផែនដីចិញ្ចឹមដេីមនិងខ្លឹម មានភាពចាស់ទុំជារបស់ខ្លួនគួរឲ្យសរសេីរ។ 🙏❤️
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News