ភ្នំពេញ ៖ ជនល្មើសមានឱកាស មិនត្រូវបានឃាត់ខ្លួន តាំងពីដំណាក់កាលមន្ត្រីនគរបាលចរាចរណ៍ ខណៈបញ្ជូនតែសំណុំរឿង ហើយជនបង្កមិនបញ្ជូនទៅតុលាការ ធ្វើឱ្យមហាជនរិះគន់ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយ។
គេលើកជាចម្ងល់ថា ភាពស្ងាត់សូន្យ! រំលងទៅជិត២ខែហើយ គ្មានដំណឹងពីជនបង្ក ឬមួយត្រូវបញ្ចប់រឿងត្រឹមបោះ២,៥០០ដុល្លារ សំណងរដ្ឋប្បវេណី ហើយរំលត់បណ្តឹងអាជ្ញា ក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌?

គួររំឭកថា កាលពីរាត្រីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ យុវជនស្រវឹងម្នាក់ បានបើកបររថយន្ត Lexus ១គ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូ Scoopy ពីក្រោយយ៉ាងពេញទំហឹងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យមនុស្ស០៣នាក់ របួសធ្ងន់ ក្នុងនោះទារកម្នាក់បាត់បង់ជីវិត ក្រោយសង្គ្រោះបន្ទាន់បានប្រមាណជិត១សប្តាហ៍ ។
សូមបញ្ជាក់ថា ដោយសារស្នាដៃអ្នកឯង ជាកូនអភិជន រហូតលេច ព័ត៌មានបន្ទាន់បានបញ្ជាក់ថា កុមារ អាយុ ៦០ថ្ងៃ គាត់ផុតហើយ នៅម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
ពេលនោះលោក រដ្ឋ រង្សី បានរៀបរាប់ថា, ជាការតស៊ូដ៏មានរយៈពេលយ៉ាងយូរ ដែលអូនតូចបានខំយកឈ្នះមច្ចុរាជរហូតដល់ អូនតូច ដែលអ្នកទាំងអស់គ្នាធ្លាប់បន់ស្រន់ គាត់បានផុតហើយ។ ចង្វាក់បេះដូងលែងដើរ ក្រុមគ្រូពេទ្យបានបញ្ជាក់ម៉ោងនៃជីវិតចុងក្រោយគឺ ២០:១០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

ប្រជាពលរដ្ឋដ៏ច្រើនបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សូមចូលរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ដោយទឹកចិត្តអាណិតអាសូរ និងថ្កោលទោសជនបង្ក យ៉ាងចាស់ដៃ។ ទីបំផុតរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ជនបង្ក គេចខ្លួនបានយ៉ាងស្រួល ដែលនាំទៅជាមួយនូវការដាក់បណ្តាសារ ពីមហាជនផងដែរ។
ជឿអត់ថា សមត្ថកិច្ចអាចឃាត់ខ្លួនជនបង្កបាន ??? ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News