30 C
Phnom Penh
Tuesday, October 8, 2024

តើពិតទេមន្ត្រី ក.ប.ប សាខារបស់ក្រសួងពាណិជ្ជកម្មនៅខេត្តកំពុងឆ្នាំង ចុះប្រមូលលុយពីអាជីវករ នៅផ្សាររមាស ផ្អើលបិទតូបគ្រប់គ្នា

ខេត្តកំពង់ឆ្នាំង ក្រោយផ្ទុះរឿងគយចុះចាប់យកទូរសព្ទតាមតូបនៅ ស្រុកមេមុត ខេត្តត្បូងឃ្មុំ ធ្វើឲ្យមានការល្បីទូទាំងប្រទេស មិនទាន់ស្ងប់ផងស្រាប់តែនៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ អាជីវករលក់ទូរសព្ទនិងគ្រឿងសំអាង នៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូប យ៉ាងប្រញាប់ប្រញ៉ាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារ  ដោយសារតែមានមន្ត្រី ប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានចុះទៅចាប់គ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ ។

យ៉ាងនេះក្តី នៅថ្ងៃទី ៥ខែមិថុនាឆ្នាំ២០២៤  ជាថ្ងៃបន្ទាប់ សមត្ថកិច្ចចំរុះ ស្រុកទឹកផុស ដឹកនាំដោយលោក សូត្រសងើ អភិបាលស្រុក បានចុះទៅ ណែនាំ ដល់បងប្អូន អាជីវករលក់ដូរ  សូមកុំមានការភ័យខ្លាច មន្ត្រីដែលចុះចាប់អនុវត្តច្បាប់កាលពីថ្ងៃទី ៤ ម្សិលមិញគឺជាមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យគ្រឿងសំអាងហូសពលភាព និងផលិតផលក្លែងក្លាយ តែប៉ុណ្ណោះ។

ជុំវិញបាតុភាព បង្កឲ្យ អាជីវករក្នុងផ្សាររមាស ម្ចាស់តូបលក់ទូរសព្ទឈ្មោះ រត្ន័ បញ្ញាលក់ទូរសព្ទដៃក្នុងផ្សាររមាស បានបញ្ជាក់ថា  គាត់បិទតូបលក់តាំងពីថ្ងៃម្សិលមិញ និងទើបបើកនៅថ្ងៃនេះបន្ទាប់ពីអភិបាលស្រុកចុះណែនាំឱ្យលក់ដូរឡើងវិញ និងម្យ៉ាងវិញទៀតគាត់សំអាងទៅលើ ក្រុមហ៊ុនបានចុះមកពិនិត្យទូរសព្ទក្នុងតូប ហើយបានបិទក្រដាសពន្ធ លើទូរសព្ទរួចអស់ហើយ។ទោះយ៉ាងនេះក្តីគាត់ក៏នៅតែ ភ័យខ្លាចព្រោះតែរបស់មួយចំនួនមួយទឹក ដែលគាត់បានដូរពីប្រជាពលរដ្ឋយករបស់ចាស់មកដូរថ្មី ។រូបគាត់សំណូមពរ ថាតើ   ឱ្យគាត់លក់ដូរបែបណាឲ្យបានត្រឹមត្រូវព្រោះបច្ចុប្បន្នកំពុងតែមានការភ័យខ្លាចខ្លាំងណាស់រឿងចុះដកទូរសព្ទឆៅៗ បែបនេះ។
ដោយឡែកអ្នកលក់គ្រឿងសំអាងឈ្មោះ ចែ នី បានផ្ដល់កិច្ចសម្ភាសន៍ទាំង២នាក់ប្ដីប្រពន្ធថា នៅថ្ងៃម្សិលមិញ មានមន្ត្រីស្លៀកខោអាវឯកសណ្ឋានដែលគាត់មិនស្គាល់មកដល់តូប របស់គាត់ ហើយសុំត្រួតពិនិត្យនិងនិយាយថា របស់ទាំងនេះសុទ្ធតែ អត់មានពន្ធទាំងអស់ សូម្បីតែស្បៃសម្រាប់ដុះក្អែល និងសាប៊ូដុំ ក៍គ្មានពន្ធដែរ ហើយបើត្រូវបង់ពន្ធមួយតូបនេះប្រហែល ៣ លានរៀល។ គាត់ក៏សុំសម្រួល ៤០ ម៉ឺនហើយការចរចាក៏ត្រូវ៧០ម៉ឺនរៀល ទើបពួកគេឈប់ប្រមូលអីវ៉ាន់របស់គាត់ដាក់ឡាន រួចយកលុយ៧០ម៉ឹនរៀលនិងបានចេញអស់ទៅ ។គាត់បានឃើញខ្នងអាវ មានអក្សរសរសេរថា កបប ដូចជាប់រូបក្នុងកាមេរ៉ាសុវត្ថិភាព។

ជុំវិញបញ្ហានេះលោក ហ៊ី រតនាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរសព្ទថា  ថ្ងៃនោះ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត កំពង់ឆ្នាំង គ្រាន់តែបានសហការជាមួយ ក.ប.ប សាខា របស់ក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ ហើយការយកលុយពីអាជីវករ ក៏ពួកគេ មិនបានរាយការណ៍ មកខ្ញុំដែរ ។

ប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅស្រុកទឹកផុសរួមទាំងអាជ្ញាធរផង ឆ្ងល់ថា បើចុះពិនិត្យរបស់ហួសសុពលភាព ឬក្លែងក្លាយម៉េចចាំបាច់ប្រើពាក្យរបស់គេចពន្ធ ហើយតម្រូវឲ្យគេប្រគល់លុយទើបមិនយករបស់គេ តើទាំង នេះជាអំពើពុករលួយដែរឬទេសូមបងប្អូនជួយពិចារណាទាំងអស់គ្នា។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img