30 C
Phnom Penh
Saturday, July 27, 2024

តុលាការថៃសម្រេចដាក់ពន្ធនាគារតំណាងរាស្ត្រ និងតន្ត្រីករ ពីបទប្រមាថព្រះមហាក្សត្រ

មេធាវី បាននិយាយថា តុលាការថៃបានកាត់ទោសដាក់ពន្ធនាគារកាលពីថ្ងៃទី២៧ ខែឧសភា ដល់តន្ត្រីករជាសកម្មជនម្នាក់ ដែលបានដុតរូបព្រះមហាក្សត្រនិងតំណាងរាស្ត្របក្សប្រឆាំង ពីបទប្រមាថព្រះមហាក្សត្រ។ ក្រុមជំនួយផ្នែកច្បាប់ បាននិយាយថាសកម្មជនកំណែទម្រង់របបរាជាធិបតេយ្យម្នាក់ទៀត ដែលបានធ្វើកូដកម្មអត់អាហារ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបៀតបៀនរថយន្តរបស់ព្រះមហាក្សត្រ ក៏ត្រូវបានចោទប្រកាន់ពីបទបះបោរត្រូវបានផ្តល់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងសវនាការដាច់ដោយឡែកមួយ។ តន្ត្រីករ និងសមាជិកសភា បានប្រព្រឹត្តខុសចំពោះច្បាប់ប្រមាថព្រះមហាក្សត្រថៃ ដែលជាច្បាប់ដ៏តឹងតែងបំផុតនៅលើពិភពលោក និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ 15 ឆ្នាំសម្រាប់បទល្មើសនីមួយៗ។លោកស្រីChonthicha Jangrew អាយុ 31ឆ្នាំ សមាជិក សភាគណបក្ស Move Forward ត្រូវបានដាក់ទោស ២ឆ្នាំ ក្នុងពន្ធនាគារ សម្រាប់សុន្ទរកថាដែលបានធ្វើឡើងនៅឆ្នាំ2021 នៅឯការតវ៉ាប្រឆាំងរដ្ឋាភិបាល។តុលាការក៏បានកាត់ទោសអ្នកលេងភ្លេងChaiamorn Kaewwiboonpan អាយុ 35 ឆ្នាំឱ្យជាប់គុក 4 ឆ្នាំពីបទដុតរូបព្រះមហាក្សត្រ Maha Vajiralongkorn ។ Chaiamorn មានពិរុទ្ធពីបទដុតបំផ្លាញ ប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រ ក៏បានបដិសេធការចោទប្រកាន់នេះហើយបាននិយាយថាលោកបានដុតរូបបញ្ឈរដើម្បីបង្ហាញពីការខកចិត្ត ចំពោះការឃុំខ្លួនសកម្មជន រួម ជាមួយនឹងបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ។ក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស បាននិយាយថាChaiamorn ក៏ត្រូវបានផ្តល់ឲ្យនៅក្រៅឃុំ ហើយ មានបំណងប្តឹងឧទ្ធរណ៍។ មនុស្សជាង 272 នាក់ ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ចាប់តាំងពីឆ្នាំ2020 ហើយ 17នាក់ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។ មេធាវីថៃទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា នៅក្នុងសេចក្តីសម្រេចលើកទីបី កាលពីថ្ងៃចន្ទ តុលាការបានអនុញ្ញាតឲ្យលោកស្រី Tantawan “Tawan” Tuatulanon អាយុ ២២ឆ្នាំ នៅក្រៅឃុំពីការឃុំខ្លួនបណ្តោះអាសន្ន។ នាងត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ក្រោមបទចោទបំបះបំបោរ និងការរំលោភបំពានផ្សេងៗទៀតបន្ទាប់ពីបានធ្វើការផ្សាយផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញពីការឈ្លោះប្រកែកជាមួយប៉ូលិសដែលកំពុងរារាំងរថយន្តដើម្បីជម្រះផ្លូវសម្រាប់ម៉ូតូដែលដឹកព្រះនាង Sirindhorn ដែលជាប្អូនស្រីរបស់ព្រះមហាក្សត្រMahaVajiralongkorn។ ចលនានយោបាយដឹកនាំដោយយុវជនដែលបានលេចឡើងនៅឆ្នាំ 2020 បាន បំបែកបំរាមប្រពៃណី ដោយការអំពាវនាវឱ្យមានការកែទម្រង់របបរាជានិយម ហើយបានរិះគន់ពីការបិទចរាចរណ៍សម្រាប់ម៉ូតូរបស់ព្រះមហាក្សត្រ។ កាល ពីពីរសប្តាហ៍មុន សកម្មជន Netiporn “Bung”Sanesangkhom បានទទួលមរណៈភាព ក្នុង ពេលកំពុងឃុំខ្លួនបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ដែលរួមមាន ការប្រមាថព្រះមហាក្សត្រ។មេធាវីថៃទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថានាងក៏បានធ្វើកូដកម្មអត់អាហារមួយផ្នែកដែរ។Chonthicha បានឈ្នះអាសនៈសភាកាលពីឆ្នាំមុនជាមួយនឹងគណបក្សប្រឆាំង ដ៏មានប្រជាប្រិយMove Forward ដែលមានអាសនៈច្រើនជាងគេក្នុងសភា ហើយកំពុងប្រឈមមុខនឹងការតស៊ូផ្លូវច្បាប់របស់ខ្លួន បន្ទាប់ពីខ្លួនបានធ្វើយុទ្ធនាការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ គណបក្សនេះក៏ប្រឈមនឹងការរំលាយផងដែរ បន្ទាប់ពីតុលាការនោះបានកាត់សេចក្តីថា ផែនការផ្លាស់ប្តូរច្បាប់ គឺខុសពីរដ្ឋធម្មនុញ្ញ ហើយការប្រឹងប្រែងលាក់កំបាំងដើម្បីបំផ្លាញប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសថៃដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img