26 C
Phnom Penh
Saturday, July 27, 2024

តាមច្រកព្រំប្រទល់កម្ពុជា-ថៃ ទាំង៥ទីតាំងពីស្ថានភាពទឹកជំនន់ បានបន្តស្រកចុះនៅថ្ងៃទី២៥ ខែតុលានេះ

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ស្ថានភាពទឹកតាមច្រកព្រំប្រទល់កម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:៣០ព្រឹក គឺ ច្រកក្បាលស្ពាន ទឹកអូរស្រក ០.២ម៉ែត្រ ស្ថិតនៅស្រុកម៉ាលៃ, ច្រកអូរល្ងុង ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត, ច្រកអូរបីជាន់ ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ, ច្រកអូរកំបុត ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក។ ស្ថានភាព ច្រកទឹកទាំង៤ ស្ថានភាពស្រែ ស្រូវ ផ្ទះ ពុំទាន់លិចលង់ទេ។ ចំណែកជំនន់វាលសែសិន ស្ថានភាពទឹកនឹង សរុប ០.៨ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម។

សូមបញ្ជាក់ថា ទោះជាស្ថានភាពទឹកជំនន់បានស្រកចុះរយៈពេល២ថ្ងៃហើយក៏ដោយ ក៏ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នៅតែបន្តការប្រុងប្រយ័ត្ន និងកំពុងចុះពិនិត្យជាក់ស្តែងដើម្បីធ្វើការវាយតម្លៃ ក្នុងការរៀបចំជូនប្រជាពលរដ្ឋដែលនៅទីទួលសុវត្ថិភាព ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញជាបណ្តើៗផងដែរ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img