តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប កន្លងមកហាក់ឃ្លាតឆ្ងាយពីវិស័យសិល្ប:ស្ទើរទាំងស្រុង ប៉ុន្តែសម្រាប់អ្នកគាំទ្រវិញនៅតែងចង់ឃើញចេញបទចម្រៀងស្នាដៃថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។


ទោះបីមួយរយ:កន្លងទៅលោកមិនសូវមានវត្តមានលើវិថីសិល្ប:ក្តី តែឌីជេ ក្តិប មិនបានបង្ហាញពីការបោះបង់នោះទេពោលគឺលោកតែបង្ហាញពីឆន្ទ:ស្រលាញ់ និងវិលចូលវិស័យមួយនេះ។ ដោយឡែករឿងដែលគេចាប់អារម្មណ៍ស្រាប់តែមុននេះឌីជេ ក្តិប បានប្រតិកម្មចំពោះអ្នកសិល្ប:ជំនាន់ក្រោយៗដែលក្លាចលោកដណ្តើមអាជីពរបស់ខ្លួន។


ឌីជេ ក្តិប បានលើកឡើងដូច្នេះថា ឱប្អូនៗក្មេងៗជំនាន់ក្រោយអើយ ក្រៅពីអាជីពជា DJ គឺបងជាអ្នកនិពន្ធ អ្នកចម្រៀង អ្នកសម្រួលតន្រ្តី ហើយបងក៏ជាផលិតករមួយរូបដែលបានបង្កើត និងបន្សល់ស្នាដៃជាច្រើនតាំងពីប្អូនៗខ្លះមិនទាន់ចេះស្លៀកខោផង។ ដូច្នេះសូមកុំខ្លាចបងដណ្តើមអាជីពMCរបស់ប្អូនៗអី ។


ឌីជេ ក្តិប សង្កត់ធ្ងន់ថា ហេតុនេះលោកគ្រាន់តែបញ្ចេញស្នាដៃចម្រៀងថ្មីតែ១បទ ឬ២បទ គឺបងអាចល្បី និងរកលុយវិញបានខ្ទង់ពាន់ ឬក៏មុឺនដុល្លារវិញហើយនៅក្នុងការចេញទៅច្រៀង និងសម្តែងម្តងៗនៅក្នុង ១Show ដោយគ្រាន់តែច្រៀង៥ឬ៦បទប៉ុណ្ណោះ។ ដូច្នេះហើយត្រូវចាំថា “បើបងខំឱនលំទោនគោរពហើយ គួរតែចេះអោយតម្លៃខ្លួនឯងខ្លះផង កុំធ្វើឬកឈ្លើយ និងអឿដាក់បងខ្លាំងពេក ព្រោះបងមិនខ្លាចសុំទោសប្អូននោះទេ(បើបងខុស) ហើយត្រូវចាំថា បងគ្មានសមត្ថភាពអីទៅប្រកួតជាមួយនឹងអូននោះទេ៕








ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News